Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:21 - ព្រះគម្ពីរខ្មែរសាកល

21 អ្នក​ដែល​ចង់​នៅក្រោម​ក្រឹត្យវិន័យ​អើយ ចូរ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នករាល់គ្នា​មិន​បាន​ឮ​អ្វី​ដែល​ក្រឹត្យវិន័យ​ចែងមក​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ឱ​ ពួកអ្នក​ចង់​នៅ​ក្រោម​ក្រឹត្យវិន័យ​អើយ!​ សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​រាល់គ្នា​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ចែង​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អ្នក​រាល់​គ្នា​ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំមើល៍ តើ​អ្នក​រាល់​គ្នា​មិន​ឮ​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បងប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​ថា​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បង​ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ហ៊ូកុំ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​មិន​យល់​សេចក្ដី​ដែល​ហ៊ូកុំ​ចែង​ទុក​មក​ទេ​ឬ?

សូមមើលជំពូក ចម្លង




កាឡាទី 4:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“តើ​ម៉ូសេ​បាន​បង្គាប់​អ្វី​ដល់​អ្នករាល់គ្នា​?”។


“ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘បងប្អូនរបស់អ្នក​មាន​ម៉ូសេ និង​បណ្ដា​ព្យាការី​ហើយ ចូរឲ្យ​ពួកគេ​ស្ដាប់តាម​លោកទាំងនោះ​ចុះ’។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​តើ​មិន​មាន​សរសេរ​ទុកមក​ថា​:‘យើង​និយាយថា អ្នករាល់គ្នា​ជា​ព្រះ’​ទេ​ឬ​?


ហ្វូងមនុស្ស​តប​នឹង​ព្រះអង្គ​ថា​៖ “យើង​បាន​ឮ​ពី​ក្រឹត្យវិន័យ​ថា ព្រះ​គ្រីស្ទ​គង់នៅ​ជារៀងរហូត ចុះ​ម្ដេចក៏​អ្នក​និយាយ​ថា​: ‘កូនមនុស្ស​ត្រូវតែ​បាន​លើកឡើង’? តើ‘កូនមនុស្ស’ នេះ​ជា​នរណា​?”។


នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:‘ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ’។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


ដ្បិត​បាប​នឹង​លែង​គ្រប់គ្រង​លើ​អ្នករាល់គ្នា​ទៀត​ហើយ ពីព្រោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ​។


អស់អ្នកដែល​ពឹងផ្អែក​លើ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​មិន​កាន់ខ្ជាប់ និង​មិន​ប្រព្រឹត្តតាម​គ្រប់ទាំង​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ត្រូវ​បណ្ដាសា​ហើយ”។


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម