Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:29 - ព្រះគម្ពីរខ្មែរសាកល

29 ដើម្បីកុំឲ្យ​អ្នកណាម្នាក់​អួតខ្លួន​នៅចំពោះ​ព្រះ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ដូច្នេះ​គ្មាន​មនុស្ស​ណា​ម្នាក់​អួត​ខ្លួន​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​អួត​ខ្លួន​នៅ​ចំពោះ​ព្រះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​អុលឡោះ​បាន​ឡើយ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ទុកចិត្ត​លើ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន ហើយ​អួត​អំពី​ភាពបរិបូរ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន​។


តើ​ពូថៅ​អាច​អួត​ខ្លួន​ចំពោះ​អ្នកដែល​កាប់​ដោយ​វា​ឬ​? តើ​រណារ​អាច​លើក​ខ្លួន​ឡើង​ចំពោះ​អ្នកដែល​អារ​ដោយ​វា​ឬ​? នោះ​ប្រៀបដូចជា​រំពាត់​យារ​ខ្លួនវា​ទាស់នឹង​អ្នកដែល​លើក​វា​ឡើង ឬ​ប្រៀបដូចជា​ដំបង​លើក​មនុស្សដែល​មិនមែន​ជា​ឈើ​នោះ​វិញ​!


ដូច្នេះ ខ្ញុំ​មាន​មោទនភាព​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ចំពោះ​កិច្ចការ​ដែល​ខ្ញុំធ្វើ​ដើម្បី​ព្រះ​។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


ដោយហេតុនេះ តើ​ការអួតអាង​នៅ​ឯណា​? វា​ត្រូវបាន​ដកចេញ​ហើយ​។ តើ​ដោយ​ច្បាប់​អ្វី​? ដោយ​ច្បាប់​នៃ​ការប្រព្រឹត្ត​ឬ​? ទេ​! គឺ​ដោយ​ច្បាប់​នៃ​ជំនឿ​វិញ​។


ជាការពិត ប្រសិនបើ​អ័ប្រាហាំ​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត នោះ​លោក​មាន​អ្វីនឹង​អួតអាង ប៉ុន្តែ​នៅចំពោះ​ព្រះ លោក​គ្មាន​អ្វី​អួតអាង​ទេ​។


ដើម្បីឲ្យ​បាន​ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“អ្នក​ដែល​អួត ចូរ​អួត​អំពី​ព្រះអម្ចាស់”​៕


តើ​នរណា​យល់ឃើញថា អ្នក​ពិសេសជាងគេ​? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ប្រសិនបើ​អ្នក​បាន​ទទួល​មែន ចុះម្ដេចក៏​អ្នក​អួតខ្លួន​ដូចជា​មិន​បាន​ទទួល​?


ការអួតអាង​របស់អ្នករាល់គ្នា​មិន​ល្អ​ទេ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ថា មេម្សៅ​តែបន្តិច​ធ្វើឲ្យ​ដុំម្សៅ​ទាំងមូល​ដោរឡើង​ទេ​ឬ​?


ក៏​មិន​បាន​មកពី​ការប្រព្រឹត្ត​ដែរ ដើម្បីកុំឲ្យ​មាន​អ្នកណា​អួតខ្លួន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម