ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 10:15 - ព្រះគម្ពីរខ្មែរសាកល

តើ​គេ​អាច​ចេញទៅ​ប្រកាស​យ៉ាងដូចម្ដេច លើកលែងតែ​គេ​ត្រូវបាន​ចាត់ឲ្យទៅ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ជើង​របស់​អ្នក​ដែល​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ស្រស់ស្អាត​ណាស់ហ្ន៎​!”។

សូមមើលជំពូក

Khmer Christian Bible

តើ​ឲ្យ​មាន​អ្នក​ប្រកាស​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ចាត់​ឲ្យ​គេ​ទៅ​ផង?​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ជើង​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ដ​ ​ល្អ​ប្រពៃ​ណាស់​ហ្ន៎!»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ប្រកាស​បាន បើ​គ្មាន​អ្នក​ណា​ចាត់​គេ​ឲ្យ​ទៅ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ជើង​របស់​អស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ [ពី​សេចក្តី​សុខ​សាន្ត ហើយ​នាំ​ដំណឹង​ដែល​បណ្ដាល​ឲ្យ​ចិត្ត​រីក‌រាយ ] នោះ​ល្អ​ណាស់​ហ្ន៎!» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា: «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!»​ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ‌សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្តាល​ឲ្យ​រីក‌រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។

សូមមើលជំពូក

អាល់គីតាប

ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថាៈ «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎!»។

សូមមើលជំពូក



រ៉ូម 10:15
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីយ៉ូន​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​អ្នក​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​ចុះ​! យេរូសាឡិម​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ជាខ្លាំង​ចុះ​! ចូរ​បន្លឺឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ថា​៖ “មើល៍! ព្រះ​របស់អ្នករាល់គ្នា​!”។


ជើង​របស់អ្នក​ដែល​ប្រកាសដំណឹងល្អ​លើ​ភ្នំ​នានា ស្រស់ស្អាត​ណាស់ហ្ន៎​! អ្នកទាំងនោះជា​អ្នក​ប្រកាស​សេចក្ដីសុខសាន្ត ជា​អ្នក​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ជា​អ្នក​ប្រកាស​សេចក្ដីសង្គ្រោះ ជា​អ្នកដែល​និយាយ​នឹង​ស៊ីយ៉ូន​ថា​៖ “ព្រះ​របស់អ្នក​បាន​សោយរាជ្យ​ហើយ​!”។


ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​: ‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ និង​ដល់​អ្នកដែល​នៅជិត​!’។ យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។


ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក


ដូច្នេះ ចូរ​អធិស្ឋានសុំ​ព្រះអម្ចាស់​នៃ​ការច្រូតកាត់​ដើម្បីឲ្យ​ព្រះអង្គ​បញ្ជូន​កម្មករ​មក​ក្នុង​ការច្រូតកាត់របស់​ព្រះអង្គ”៕


បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់​បាន​តែងតាំង​សិស្ស​ចិតសិប​នាក់ផ្សេងទៀត ហើយ​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យទៅ​ខាងមុខ​ព្រះអង្គ តាម​គ្រប់​ទីក្រុង និង​ទីកន្លែង​ដែល​ព្រះអង្គ​រៀបនឹង​យាង​ទៅ​។


ទូតសួគ៌​នោះ​និយាយ​នឹង​ពួកគេ​ថា​៖ “កុំ​ខ្លាច​ឡើយ​! ដ្បិត​មើល៍! ខ្ញុំ​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ដំណឹងល្អ​នៃ​អំណរ​ដ៏លើសលប់ ដែល​នឹង​មាន​ដល់​មនុស្ស​ទាំងអស់​។


“សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!”។


ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវ​យាងចុះឡើង​តាម​ទីក្រុង និង​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សាយដំណឹងល្អ​នៃ​អាណាចក្រ​របស់​ព្រះ​។ សាវ័ក​ទាំង​ដប់ពីរ​នាក់​នៅ​ជាមួយ​ព្រះអង្គ


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។


អ្នករាល់គ្នា​ដឹង​ហើយ​នូវ​ព្រះបន្ទូល​ដែល​ព្រះ​បាន​បញ្ជូនទៅ​កូនចៅ​អ៊ីស្រាអែល ដោយ​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ (​ព្រះអង្គនេះ​ជា​ព្រះអម្ចាស់​លើ​ទាំងអស់​)


“បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។


“ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ទៅ​ចុះ​! ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​ឆ្ងាយ ទៅរក​បណ្ដា​សាសន៍ដទៃ’”។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ដូច្នេះ ចំពោះ​ខ្ញុំ ខ្ញុំ​ក៏​ឆេះឆួល​ចង់​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដែល​នៅ​រ៉ូម​ដែរ​។


ដោយហេតុនេះ ខ្ញុំ​កំណត់មហិច្ឆតា​របស់ខ្ញុំ​គឺ​ផ្សាយដំណឹងល្អ​នៅ​កន្លែងដែល​គេ​មិនទាន់​ឮព្រះនាម​ព្រះ​គ្រីស្ទ ដើម្បីកុំឲ្យ​ខ្ញុំ​សាងសង់​លើ​គ្រឹះ​របស់​អ្នកដទៃ​ឡើយ


កាល​យាង​មក ព្រះអង្គ​បាន​ប្រកាសដំណឹងល្អ​នៃ​សន្តិភាព​ដល់​អ្នករាល់គ្នា​ដែល​នៅ​ឆ្ងាយ ព្រមទាំង​ប្រកាស​ដល់​អ្នក​ដែល​នៅ​ជិត​ផង​។


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ


ចូរ​យក​សេចក្ដីប្រុងប្រៀប​របស់​ដំណឹងល្អ​នៃ​សន្តិភាព ពាក់ជាស្បែកជើង​;


មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។