ព្រះយេហូវ៉ាអើយ ដល់ពេលចាត់វិធានការហើយ ដ្បិតពួកគេបានល្មើសក្រឹត្យវិន័យរបស់ព្រះអង្គ។
ម៉ាកុស 7:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលទៀតថា៖“អ្នករាល់គ្នាបោះបង់សេចក្ដីបង្គាប់របស់ព្រះចោល ដើម្បីឲ្យទំនៀមទម្លាប់របស់អ្នករាល់គ្នានៅគង់វង្ស អីក៏បានល្អម្ល៉េះ! Khmer Christian Bible ព្រះអង្គមានបន្ទូលទៀតថា៖ «អ្នករាល់គ្នាពិតជាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោលមែន ដើម្បីឲ្យទំនៀមទម្លាប់អ្នករាល់គ្នាអាចនៅគង់វង្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «អ្នករាល់គ្នាលះបង់ចោលបទបញ្ជារបស់ព្រះយ៉ាងប៉ិនប្រសប់ ដើម្បីនឹងកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទបញ្ជារបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៅគេថា អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់ហ៊ូកុំរបស់អុលឡោះចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ |
ព្រះយេហូវ៉ាអើយ ដល់ពេលចាត់វិធានការហើយ ដ្បិតពួកគេបានល្មើសក្រឹត្យវិន័យរបស់ព្រះអង្គ។
ផែនដីបានសៅហ្មងនៅក្រោមអ្នកដែលរស់នៅលើវា ពីព្រោះពួកគេបានរំលងក្រឹត្យវិន័យ បំពានបទបញ្ញត្តិ ហើយផ្ដាច់សម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។
ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
អ្នករាល់គ្នាធ្វើឲ្យព្រះបន្ទូលរបស់ព្រះទៅជាមោឃៈដូច្នេះ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួលតៗគ្នា។ អ្នករាល់គ្នាក៏ធ្វើការស្រដៀងបែបនេះជាច្រើនដែរ”។
ជាការពិត ពួកផារិស៊ី និងជនជាតិយូដាទាំងអស់កាន់ខ្ជាប់នូវទំនៀមទម្លាប់របស់ចាស់បុរាណ គឺពួកគេមិនហូបឡើយ ប្រសិនបើមិនបានលាងដៃតាមពិធីទេ។
ដូច្នេះពួកផារិស៊ី និងពួកគ្រូវិន័យសួរព្រះអង្គថា៖ “ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនដើរតាមទំនៀមទម្លាប់របស់ចាស់បុរាណ បែរជាហូបនំប៉័ងដោយដៃមិនបរិសុទ្ធទៅវិញ?”។
បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
ខ្ញុំបានចម្រើនឡើងក្នុងសាសនាយូដា លើសជាងអ្នកវ័យស្រករខ្ញុំជាច្រើនក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយជាអ្នកស៊ប់យ៉ាងលើសលប់ចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
ខ្ញុំមិនបោះបង់ចោលព្រះគុណរបស់ព្រះឡើយ ដ្បិតប្រសិនបើសេចក្ដីសុចរិតមកតាមរយៈក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតដោយឥតប្រយោជន៍ហើយ៕
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។