Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:3 - ព្រះគម្ពីរខ្មែរសាកល

3 ជាការពិត ពួកផារិស៊ី និង​ជនជាតិយូដា​ទាំងអស់​កាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​របស់​ចាស់បុរាណ គឺ​ពួកគេ​មិន​ហូប​ឡើយ ប្រសិនបើ​មិន​បាន​លាង​ដៃ​តាមពិធី​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដ្បិត​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជន​ជាតិ​យូដា​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺ​គេ​មិន​បរិភោគ​ទេ​ លុះ​ត្រា​តែ​បាន​លាង​សំអាត​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​ពួក​ផារិ‌ស៊ី និង​ពួក​យូដា​ទាំង​អស់ គេ​មិន​បរិ‌ភោគ​ឡើយ ប្រសិន‌បើ​មិន​បាន​លាង​ដៃ​យ៉ាង​ហ្មត់​ចត់​ជា​មុន ដោយ​ព្រោះ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ធម្មតា ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិ‌ភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ពួក​ផារិស៊ី នឹង​ពួក​យូដា​ទាំង​អស់​គ្នា គេ​មិន​ដែល​បរិភោគ​ឡើយ ទាល់​តែ​បាន​ដុស​លាង​ដៃ​យ៉ាង​ស្អាត​អស់​ពី​ចិត្ត​ជា​មុន​សិន ដោយ​កាន់​តាម​សណ្តាប់​ពី​បុរាណ​របស់​ពួក​ចាស់‌ទុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ធម្មតា​ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ទៅជា​មោឃៈ​ដូច្នេះ ដោយ​ទំនៀមទម្លាប់​ដែល​អ្នករាល់គ្នា​បាន​ទទួល​តៗគ្នា​។ អ្នករាល់គ្នា​ក៏​ធ្វើ​ការ​ស្រដៀង​បែបនេះ​ជាច្រើន​ដែរ”។


ដូច្នេះ​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​សួរ​ព្រះអង្គ​ថា៖ “ហេតុអ្វីបានជា​ពួក​សិស្ស​របស់លោក​មិន​ដើរតាម​ទំនៀមទម្លាប់​របស់​ចាស់បុរាណ បែរជា​ហូប​នំប៉័ង​ដោយ​ដៃ​មិនបរិសុទ្ធ​ទៅវិញ​?”។


នៅពេល​ពួកផារិស៊ី​នោះ​បាន​ឃើញ ក៏​នឹកឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើពិធីលាងសម្អាត​ជាមុន មុន​នឹង​សោយ​។


នៅ​ទីនោះ មាន​ដាក់​ពាង​ថ្ម​ប្រាំមួយ សម្រាប់​ពិធីជម្រះ​របស់​ជនជាតិយូដា ពាង​នីមួយៗ​មានចំណុះ​ពីរ ឬ​បី​រង្វាល់​។


ខ្ញុំ​បាន​ចម្រើនឡើង​ក្នុង​សាសនាយូដា លើសជាង​អ្នកវ័យស្រករ​ខ្ញុំ​ជាច្រើន​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំ ហើយ​ជា​អ្នកស៊ប់​យ៉ាងលើសលប់​ចំពោះ​ទំនៀមទម្លាប់​ដូនតា​របស់ខ្ញុំ​។


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។


ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​ត្រូវបាន​ប្រោសលោះ​ពី​របៀបរស់នៅ​ឥតប្រយោជន៍​របស់អ្នករាល់គ្នា​ដែល​បន្តពីដូនតា​មក មិនមែន​ដោយ​អ្វី​ដែលរមែងតែងតែសាបសូន្យ​ដូច​ប្រាក់ ឬ​មាស​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម