Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:9 - Khmer Christian Bible

9 ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «អ្នក​រាល់គ្នា​ពិត​ជា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​មែន​ ដើម្បី​ឲ្យ​ទំនៀម​ទម្លាប់​អ្នក​រាល់គ្នា​អាច​នៅ​គង់​វង្ស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា​៖“អ្នករាល់គ្នា​បោះបង់​សេចក្ដីបង្គាប់​របស់​ព្រះ​ចោល ដើម្បីឲ្យ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​នៅ​គង់​វង្ស អីក៏បានល្អម្ល៉េះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លះ​បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់ ដើម្បី​នឹង​កាន់​តាម​ទំនៀម​ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លុប​បំបាត់​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​ចោល បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះ‌បង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លុប​បំបាត់​ហ៊ូកុំ​របស់​អុលឡោះ​ចោល បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​វិញ។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយ​សារ​តែ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​ការ​ស្រដៀង​គ្នា​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​ធ្វើ»​


ដ្បិត​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជន​ជាតិ​យូដា​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺ​គេ​មិន​បរិភោគ​ទេ​ លុះ​ត្រា​តែ​បាន​លាង​សំអាត​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន​


ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ទូល​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​ដូច្នេះ​ គឺ​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត?»​


ដូច្នេះ​ តើ​យើង​នឹង​ទុក​គម្ពីរ​វិន័យ​ជា​ឥត​ប្រយោជន៍​ដោយ​ព្រោះ​ជំនឿ​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ ផ្ទុយ​ទៅ​វិញ​ យើង​លើក​ស្ទួយ​គម្ពីរ​វិន័យ។​


ដ្បិត​បើ​មាន​អ្នកណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះយេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស​ ឬ​ឲ្យ​អ្នក​រាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ ឬ​ឲ្យ​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិនបាន​ទទួល​ នោះ​អ្នក​រាល់គ្នា​ទ្រាំ​បាន​យ៉ាង​ងាយ។​


ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​


ខ្ញុំ​មិន​ធ្វើ​ឲ្យ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឥត​ប្រយោជន៍​ទេ​ ព្រោះ​បើ​សេចក្ដី​សុចរិត​មក​ដោយសារ​គម្ពីរ​វិន័យ​ នោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ឥត​ប្រយោជន៍!​


វា​គឺ​ជា​អ្នក​ប្រឆាំង​ ហើយ​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អ្វីៗ​ដែល​គេ​ហៅ​ថា​ព្រះ​ ឬ​អ្វីៗ​ដែល​គេ​ថ្វាយបង្គំ​ផង​ ដូច្នេះ​ហើយ​បាន​ជា​វា​អង្គុយ​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ហើយ​តាំង​ខ្លួន​ជា​ព្រះ​ទៀត​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម