ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
ទំនុកតម្កើង 74:1 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់យើងខ្ញុំចោលជារៀងរហូតដូច្នេះ? ហេតុអ្វីបានជាព្រះពិរោធរបស់ព្រះអង្គហុយឡើងទាស់នឹងហ្វូងចៀមនៅវាលស្មៅរបស់ព្រះអង្គដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ហេតុអ្វីបានជា ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាសេចក្ដីខ្ញាល់ របស់ព្រះអង្គហុយផ្សែង ទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ របស់ព្រះអង្គ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ព្រះពិរោធនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ហេតុអ្វីបានជា ទ្រង់បោះបង់ចោលយើងខ្ញុំជាដរាប ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើង ទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ អាល់គីតាប អុលឡោះអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ខឹងនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ទ្រង់ ? |
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
ផ្សែងបានហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ភ្លើងដែលស៊ីបំផ្លាញចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ហើយរងើកភ្លើងដែលឆេះឡើងក៏ចេញមកពីព្រះអង្គ។
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ? ហេតុអ្វីបានជាជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលនៅចំពោះខ្ញុំ និងសម្រាប់ព្រះរបស់ខ្ញុំ៕
ខ្ញុំនឹងទូលដល់ព្រះដែលជាថ្មដារបស់ខ្ញុំថា៖ “ហេតុអ្វីបានជាព្រះអង្គភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងកាន់ទុក្ខ ដោយសារតែការសង្កត់សង្កិនរបស់សត្រូវដូច្នេះ?”។
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ហើយធ្វើឲ្យយើងខ្ញុំអាម៉ាស់ ក៏មិនយាងចេញទៅជាមួយកងទ័ពរបស់យើងខ្ញុំដែរ។
ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។
ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។
ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ ដែលបោះបង់យើងខ្ញុំចោល? ឱព្រះអើយ ព្រះអង្គក៏មិនយាងចេញទៅជាមួយកងទ័ពរបស់យើងខ្ញុំដែរ។
តើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គបានអស់ទៅជាដរាបឬ? តើសេចក្ដីសន្យារបស់ព្រះអង្គបានបញ្ចប់ទៅរហូតដល់គ្រប់ជំនាន់ឬ?
ប្រជាជនរបស់ខ្ញុំអើយ ចូរស្ដាប់ក្រឹត្យវិន័យរបស់ខ្ញុំ ចូរផ្ទៀងត្រចៀករបស់អ្នករាល់គ្នានឹងពាក្យពីមាត់របស់ខ្ញុំចុះ!
ធ្វើដូច្នេះ យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត; យើងខ្ញុំនឹងថ្លែងសេចក្ដីសរសើរតម្កើងនៃព្រះអង្គពីជំនាន់មួយទៅជំនាន់មួយ៕
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
តើព្រះអង្គនឹងមិនធ្វើឲ្យយើងខ្ញុំមានជីវិតឡើងវិញម្ដងទៀត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គអរសប្បាយក្នុងព្រះអង្គទេឬ?
ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ!
ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! យើងខ្ញុំជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូននៃយើងខ្ញុំ គឺយើងខ្ញុំទាំងអស់គ្នាជាស្នាព្រះហស្តរបស់ព្រះអង្គ។
ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។