Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 95:7 - ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់យើង ហើយ​យើង​ជា​ប្រជារាស្ត្រ​នៃ​វាលស្មៅ​របស់ព្រះអង្គ និង​ជា​ចៀម​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ ឱបើ​ថ្ងៃនេះ អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់ព្រះអង្គ​ទៅអេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង ហើយ​យើង​ជា​ប្រជា‌រាស្ត្រ នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ និង​ជា​ចៀម​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ យើង​ខ្ញុំ​ក៏​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់ គឺ​ជា​រាស្ត្រ​ដែល​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ទ្រង់​ដឹក​នាំ។ ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 95:7
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ដឹង​ថា​ព្រះយេហូវ៉ា ព្រះអង្គ​ជា​ព្រះ​! គឺ​ព្រះអង្គ​ហើយ ដែល​បង្កើត​យើង ហើយ​យើង​ជារបស់​ព្រះអង្គ​; យើង​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​។


ព្រះ​របស់យើង​គង់នៅ​ស្ថានសួគ៌ ព្រះអង្គ​ទ្រង់​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


ព្រះយេហូវ៉ា​ជា​អ្នកគង្វាល​របស់ខ្ញុំ ខ្ញុំ​មិន​ខ្វះ​អ្វីឡើយ​។


ថា​ព្រះ​មួយ​អង្គ​នេះ ជា​ព្រះ​របស់យើង​ជារៀងរហូតអស់កល្បជានិច្ច ព្រះអង្គ​នឹង​នាំផ្លូវ​យើង​រហូតដល់​ទីបញ្ចប់​៕


ផែនដី​នឹង​ផ្ដល់​ភោគផល​របស់វា​; ព្រះ​ដ៏ជា​ព្រះ​របស់យើង​នឹង​ប្រទានពរ​យើង​។


ឱ​ព្រះ​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​យើងខ្ញុំ​ចោល​ជារៀងរហូត​ដូច្នេះ​? ហេតុអ្វីបានជា​ព្រះពិរោធ​របស់ព្រះអង្គ​ហុយឡើង​ទាស់នឹង​ហ្វូងចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​ដូច្នេះ​?


ធ្វើដូច្នេះ យើងខ្ញុំ​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​ជារៀងរហូត​; យើងខ្ញុំ​នឹង​ថ្លែង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​ពីជំនាន់មួយទៅជំនាន់មួយ​៕


ចូរ​ស្ដាប់​ចុះ​! ដ្បិត​ខ្ញុំ​និយាយ​អំពី​សេចក្ដីល្អប្រសើរ បបូរមាត់​របស់ខ្ញុំ​បើកបញ្ចេញ​សេចក្ដីទៀងត្រង់​;


ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​យកចិត្តទុកដាក់​ចំពោះ​ហ្វូងចៀម​ទាំងមូល​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​តំាង​អ្នករាល់គ្នា​ជា​អ្នកមើលខុសត្រូវ ដើម្បីឲ្យ​ឃ្វាល​ក្រុមជំនុំ​របស់​ព្រះ ដែល​ព្រះអង្គ​បាន​លោះ​ដោយ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។


ប៉ុន្តែ​ឥឡូវនេះ ពួកគេ​ប្រាថ្នាចង់បាន​ស្រុក​មួយ​ដ៏ប្រសើរជាង ជា​ស្រុក​នៃមេឃ​។ ដោយហេតុនេះ ព្រះ​មិន​អៀនខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ព្រះអង្គ​ថា​ព្រះ​របស់​ពួកគេ​‍ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ទីក្រុង​មួយ​សម្រាប់​ពួកគេ​។


ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ជា​រៀងរាល់ថ្ងៃ ដរាបណា​ដែល​នៅតែ​ហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​មានចិត្តរឹងរូស​ដោយសារតែ​ការបោកបញ្ឆោត​របស់​បាប​ឡើយ


ដូចដែល​មាន​ចែង​ទុកមក​ថា​: “ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​ក្នុង​ការបះបោរ​នោះ​ឡើយ”។


នោះ​ព្រះ​ក៏​កំណត់​ថ្ងៃ​មួយទៀត​ថា“ថ្ងៃនេះ” ក្រោយពី​រយៈពេល​យ៉ាងយូរ ដោយ​មានបន្ទូល​តាមរយៈ​ដាវីឌ ដូចដែល​មាន​ថ្លែងទុកមុន​ថា​: “ថ្ងៃនេះ ប្រសិនបើ​អ្នករាល់គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ឡើយ”។


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម