Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 42:9 - ព្រះគម្ពីរខ្មែរសាកល

9 ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ដែលជា​ថ្មដា​របស់ខ្ញុំ​ថា​៖ “ហេតុអ្វីបានជា​ព្រះអង្គ​ភ្លេច​ទូលបង្គំ​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរ​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ ខ្ញុំ​ទូល​ដល់​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ សង្កត់‌សង្កិន​សត្រូវ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​ទូល​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ៙ ទូលបង្គំ​នឹង​ទូល​ដល់​ព្រះ​ដ៏​ជា​ថ្មដា​នៃ​ទូលបង្គំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ភ្លេច​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​សូម​សួរ​អុលឡោះ​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 42:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? ព្រះអង្គ​នឹង​ភ្លេច​ទូលបង្គំ​ជាដរាប​ឬ​? តើ​ព្រះអង្គ​នឹង​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដល់ពេលណា​?


ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​! ថ្មដា​នៃទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​នឹង​ទូលបង្គំ​ឡើយ​! ប្រសិនបើ​ព្រះអង្គ​នៅស្ងៀម​នឹង​ទូលបង្គំ ទូលបង្គំ​នឹង​បាន​ដូចជា​ពួកដែល​ចុះទៅ​រណ្ដៅមរណៈ​មិនខាន​!


ទូលបង្គំ​ត្រូវបាន​ធ្វើឲ្យ​ចំកោងខ្លួន ទូលបង្គំ​ពិបាកចិត្ត​ក្រៃលែង ទូលបង្គំ​ដើរ​ទាំង​កាន់ទុក្ខ​វាល់ព្រឹកវាល់ល្ងាច​។


ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​បន្ទាយ​របស់ទូលបង្គំ​។ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរចុះឡើង​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?


ដោយសារតែ​សំឡេង​របស់​សត្រូវ ដោយសារតែ​ការសង្កត់សង្កិន​របស់​មនុស្ស​អាក្រក់​; មែនហើយ ពួកគេ​ទម្លាក់​មហន្តរាយ​លើ​ទូលបង្គំ ព្រមទាំង​បៀតបៀន​ទូលបង្គំ​ដោយ​កំហឹង​ផង​។


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។


តើ​ព្រះ​បាន​ភ្លេច​សម្ដែងព្រះគុណ​ឬ​? ឬមួយក៏​ព្រះអង្គ​បាន​បញ្ឈប់​សេចក្ដីមេត្តា​របស់ព្រះអង្គ​ដោយ​ព្រះពិរោធ​ឬ​?”។ សេឡា


ពួកគាត់​ក៏​នឹកឃើញ​ថា​ព្រះ​ជា​ថ្មដា​របស់ពួកគាត់ ហើយ​នឹកឃើញ​ថា​ព្រះ​ដ៏ខ្ពស់បំផុត​ជា​ព្រះប្រោសលោះ​របស់ពួកគាត់​។


ភ្នែក​របស់ទូលបង្គំ​បាន​ស្រវាំង​ទៅ​ដោយ​ទុក្ខវេទនា​; ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ​!


ដោយ​ពិណខ្សែដប់ ដោយ​ពិណបុរាណ និង​ដោយ​សូរតន្ត្រី​នៃ​ពិណហាប​!


ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការ​សង្កត់សង្កិន​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ទឹកភ្នែក​របស់​អ្នកដែល​រង​ការ​សង្កត់សង្កិន​! គ្មាន​អ្នក​សម្រាលទុក្ខ​ពួកគេ​ឡើយ​។ នៅក្នុង​ដៃ​របស់​ពួកអ្នក​សង្កត់សង្កិន​ពួកគេ មាន​អំណាច ដូច្នេះ​គ្មាន​អ្នកដែល​សម្រាលទុក្ខ​ពួកគេ​ទេ​!


យ៉ាកុប​អើយ ហេតុអ្វីបានជា​និយាយ អ៊ីស្រាអែល​អើយ ហេតុអ្វីបានជា​ពោលថា​៖ “ផ្លូវ​របស់អញ​ត្រូវបាន​លាក់​ពី​ព្រះយេហូវ៉ា ហើយ​យុត្តិធម៌​របស់អញ​បាន​រំលងផុត​ពី​ព្រះ​របស់អញ” ដូច្នេះ​?


“តើ​មនុស្សស្រី​អាច​ភ្លេច​កូនដែលនៅបៅ​របស់នាង ឥត​អាណិតអាសូរ​កូន​ដែលកើតពី​ផ្ទៃ​ខ្លួន​ឬ​? ទោះបីជា​ពួកនាង​ភ្លេច​ក៏ដោយ ក៏​យើង​មិន​ភ្លេច​អ្នក​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម