ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកយំទៅកាន់ព្រះអង្គ; ទូលបង្គំបានទូលថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ ចំណែកមរតករបស់ទូលបង្គំនៅក្នុងស្ថានមនុស្សរស់”។
ទំនុកតម្កើង 143:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីខ្មាំងសត្រូវ របស់ទូលបង្គំ ទូលបង្គំរត់មកពឹងជ្រកក្នុងព្រះអង្គ ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ ទូលបង្គំរត់មកពឹងជ្រកនៅទ្រង់ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវ ខ្ញុំមកជ្រកកោននៅក្បែរទ្រង់។ |
ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកយំទៅកាន់ព្រះអង្គ; ទូលបង្គំបានទូលថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ ចំណែកមរតករបស់ទូលបង្គំនៅក្នុងស្ថានមនុស្សរស់”។
សូមនាំព្រលឹងរបស់ទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ! មនុស្សសុចរិតនឹងព័ទ្ធជុំវិញទូលបង្គំ ពីព្រោះព្រះអង្គនឹងប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕
ពេលវេលារបស់ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ; សូមរំដោះទូលបង្គំពីកណ្ដាប់ដៃពួកសត្រូវរបស់ទូលបង្គំ និងពីពួកដែលតាមបៀតបៀនទូលបង្គំផង។
ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ!
ព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំពីពួកសត្រូវរបស់ទូលបង្គំ សូមលើកទូលបង្គំឲ្យរួចផុតពីអ្នកតតាំងនឹងទូលបង្គំផង!
ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។