ឯពួកបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងត្រូវគេនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់របស់ស្តេចស្រុកបាប៊ីឡូន»។
២ ពង្សាវតារក្សត្រ 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ នឹងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន អាល់គីតាប ពេលនោះ ស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។ |
ឯពួកបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងត្រូវគេនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់របស់ស្តេចស្រុកបាប៊ីឡូន»។
ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូនឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ
នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃម្ភៃប្រាំពីរ ខែទីដប់ពីរ អេវីល-មេរូដាកជាស្តេចស្រុកបាប៊ីឡូនឡើងសោយរាជ្យ ហើយក៏ប្រោសមេត្តាដល់យេហូយ៉ាគីនជាស្តេចយូដា ដោយដោះចេញពីគុកនៅឆ្នាំនោះ
ដល់ថ្ងៃទីប្រាំពីរ ខែទីប្រាំ គឺនៅឆ្នាំទីដប់ប្រាំបួន ក្នុងរាជ្យព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពអង្គរក្ស ជាអ្នកបម្រើរបស់ស្តេចបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡិម។
ដល់ចូលឆ្នាំថ្មី នោះព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅនាំទ្រង់មកក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហាររបស់ព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិមវិញ។
នៅស៊ូសាន ជាក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយ ស៊ីម៉ាយជាកូនគីស ក្នុងពូជបេនយ៉ាមីន
ដែលត្រូវបានគេនាំចេញពីក្រុងយេរូសាឡិម ជាមួយពួកឈ្លើយ ដែលបាននាំទៅក្នុងគ្រាដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដា នាំយកទៅ។
ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
ចូរទូលស្ដេច និងមាតារបស់ស្ដេចថា៖ សូមគង់ចុះនៅទីទាបវិញ ដ្បិតមកុដដ៏ល្អរបស់ព្រះករុណា បានធ្លាក់ចុះពីសិរសាហើយ។
ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញផ្លែល្វាពីរល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្រោយពេលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនចាប់ព្រះបាទយេកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូន។
នេះជាព្រះបន្ទូលដែលបានមកដល់ហោរាយេរេមា ពីដំណើរប្រជាជនស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា (គឺជាឆ្នាំដំបូងនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន)
ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា និងក្រុងយេរូសាឡិមផង
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា នឹងគ្មានអ្នកណាសម្រាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសាកសពយេហូយ៉ាគីមនឹងត្រូវបោះចោលទៅក្រៅ ហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់។
ព្រះបាទនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានតាំងព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀសឲ្យឡើងសោយរាជ្យជំនួសព្រះបាទកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ។
នៅថ្ងៃទីដប់ ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន នេប៊ូសារ៉ាដាន ជាមេទ័ពកងអង្គរក្ស ដែលបម្រើស្តេចបាប៊ីឡូន បានចូលមកដល់ក្រុងយេរូសាឡិម។
ពួកបណ្ដាជនដែលព្រះបាទនេប៊ូក្នេសាបាននាំទៅជាឈ្លើយ នៅឆ្នាំទីប្រាំពីរ គឺមានពួកយូដាចំនួនបីពាន់ម្ភៃបីនាក់។
នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃម្ភៃប្រាំ ខែទីដប់ពីរ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដា នៅឆ្នាំទីមួយនៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក។
នៅថ្ងៃទីប្រាំ ក្នុងខែនោះ ដែលជាឆ្នាំទីប្រាំ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ
«ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើអ្នករាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬ? ចូរប្រាប់គេថា ស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន។
វាកាច់យកលំពង់ នៅចុងបំផុតនៃដើមនោះយកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ។
ព្រះយេហូវ៉ានឹងនាំអ្នក និងស្តេចដែលអ្នកតាំងឡើងឲ្យសោយរាជ្យលើអ្នក ទៅកាន់សាសន៍មួយទៀត ដែលអ្នក និងដូនតារបស់អ្នកមិនដែលបានស្គាល់។ នៅស្រុកនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃ ដែលធ្វើពីឈើ និងពីថ្ម។