Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ដែល​ជា​ឆ្នាំ​ទី​ប្រាំ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ ក្រោយ​គេ​ចាប់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​មក​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​នៅ​ថ្ងៃ​៥​ក្នុង​ខែ​នោះ​ឯង ដែល​ជា​ឆ្នាំ​ទី​៥ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ ក្រោយ​គេ​ចាប់​ស្តេច​យ៉ូយ៉ា‌គីន​មក​ជា​ឈ្លើយ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 1:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​សួរ​ដល់​ពួក​វង្ស​រឹង​ចចេស​នោះ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ? ចូរ​ប្រាប់​គេ​ថា ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា‌មួយ​ដល់​ក្រុង​បាប៊ី‌ឡូន។


នៅ​ថ្ងៃទី​ដប់ ខែទីប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពី ពួក​ចាស់​ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។


នៅ​ឆ្នាំ​ទី​ដប់ ខែ​ទី​ដប់ ថ្ងៃ​ទី​ដប់ពីរ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពី ខែ​ទី​មួយ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​បី ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


លុះ​ដល់​ថ្ងៃ​ប្រាំ ខែ​ទី​ដប់ ឆ្នាំ​ទីដប់​ពីរ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​នៃការ​ដែល​គេចាប់​យើង​មក​ជា​ឈ្លើយ ដល់​ថ្ងៃ​ទី​ដប់ ខែ​ទី​ដប់​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​ដប់​បួន ក្រោយ​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ។


នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំមួយ ក្នុង​ឆ្នាំ​ទី​ប្រាំមួយ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់​ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ​ដែរ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ដាក់​ព្រះ‌ហស្ត​លើ​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម