Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 24:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ទ្រព្យ​វិសេស​ទាំង​អស់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​ព្រះ‌រាជ‌វាំង យក​ទាំង​គ្រឿង​មាស​កាត់​ជា​ដុំៗ ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ស្ដេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជទ្រព្យ​នៅ​ក្នុង​វាំង ទ្រង់​វាយ​កម្ទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះ‌បាទ​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នេប៊ូ‌ក្នេសា​ក៏​នាំ​យក​អស់​ទាំង​ទ្រព្យ​វិសេស ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​ព្រះ‌រាជ‌វាំង​ចេញ​មក ក៏​យក​អស់​ទាំង​គ្រឿង​ប្រដាប់​មាស ដែល​សាឡូម៉ូន ជា​ស្តេច​អ៊ីស្រាអែល​បាន​ធ្វើ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា កាត់​ជា​ដុំៗ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង គាត់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​ធ្វើ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​ទុក។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 24:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​បុព្វ‌បុរស​របស់​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់


មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​បុព្វ‌បុរស​ទ្រង់​បាន​សន្សំ​ទុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​សល់​អ្វី​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឱ​ភ្នំ និង​វាល​របស់​យើង​អើយ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។


មួយ​ទៀត យើង​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់ យើង​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ​របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន"។


គឺ​ហោរា​យេរេមា​និយាយ​ថា៖ អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បាន​ថ្លែងទំនាយ​នោះ ដើម្បី​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​អស់​អ្នក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ។


គេ​នឹង​បក​យក​សម្លៀក‌បំពាក់​អ្នក ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក​ទៅ​ដែរ។


យើង​នឹង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​សាសន៍​ដទៃ​ធ្វើ​ជា​រំពា និង​ពួក​មនុស្ស​នៅ​ផែន​ដី​ប្លន់​យក ពួក​នោះ​នឹង​បន្ទាប​បន្ថោក​របស់​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម