Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 52:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​ថ្ងៃ​ទី​ដប់ ខែ​ទីប្រាំ ក្នុង​ឆ្នាំ​ទីដប់​ប្រាំបួន​នៃ​រាជ្ជកាល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​កង​អង្គរក្ស ដែល​បម្រើ​ស្តេច​បាប៊ីឡូន បាន​ចូល​មក​ដល់​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ដែល​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រីឯ​នៅ​ថ្ងៃ​១០ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ដែល​ឈរ​នៅ​ចំពោះ​ស្តេច​បាប៊ីឡូន លោក​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​ដែល​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




យេរេមា 52:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ជាមួយ​គ្នា​នោះ ពួក​ម៉ាឌាន​បាន​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ផារ៉ោន គឺ​ជា​មេ​បញ្ជាការ​កង​រក្សា​ស្តេច។


ព្រះបាទ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​មាតា ពួក​ជំនិត និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រាជ្យ​ទ្រង់ ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន។


ដល់​ថ្ងៃ​ទី​ប្រាំពីរ ខែ​ទី​ប្រាំ គឺ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំបួន ក្នុង​រាជ្យ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន នោះ​នេប៊ូ‌សារ៉ា‌ដាន ជា​មេ‌ទ័ព​អង្គរក្ស ជា​អ្នក​បម្រើ​របស់​ស្តេច​បាប៊ី‌ឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម។


ប៉ុន្ដែ ដោយព្រោះ​បុព្វ‌បុរស​របស់​ពួក​យើង​បាន​បណ្ដាល​ឲ្យ​ព្រះ​នៃ​ស្ថាន‌សួគ៌​មាន​សេចក្ដី​ក្រោធ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ស្តេច​ស្រុក​បាប៊ី‌ឡូន ជា​សាសន៍​ខាល់ដេ ស្តេច​អង្គ​នោះ​បាន​បំផ្លាញ​ព្រះ‌ដំណាក់​នេះ ហើយ​កៀរ​ប្រជា‌ជន​ទៅ​ស្រុក​បាប៊ី‌ឡូន។


ខ្ញុំ​ទូល​ស្តេច​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ម្ដេច​បាន បើ​ទី​ក្រុង​ជា​កន្លែង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ នៅ​តែ​បាក់​បែក ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ​ដូច្នេះ?»


ឱ​ព្រះ​អើយ ពួក​សាសន៍​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មត៌ក​របស់​ព្រះ‌អង្គ ហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម។


ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​ដប់​មួយ ក្នុង​រាជ្យ​ព្រះបាទ​សេដេគា ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។


ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រូច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង


ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​ហោរា​យេរេមា​ថា៖


បន្ទាប់​មក នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្ដា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ចូល​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន។


ពួក​ទ័ព​សាសន៍​ខាល់ដេ​ទាំង​ប៉ុន្មាន ដែល​នៅ​ជា‌មួយ​មេ‌ទ័ព​ធំ គេ​មក​រំលំ​កំផែង​ទី​ក្រុង​យេរូ‌សាឡិម​ជុំ‌វិញ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​នេប៊ូក្នេសា ទ្រង់​នាំ​មនុស្ស​ចំនួន​ប្រាំបីរយ​សាម​សិប​ពីរ​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។


គ្រា​នោះ ដានី‌យ៉ែល​បាន​ឆ្លើយ​តប​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌សន្ដិសុខ​របស់​ស្ដេច ដែល​បាន​ចេញ​ទៅ​ដើម្បី​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ពេល​តម​អាហារ​ក្នុង​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទីប្រាំពីរ និង​ខែ​ទីដប់​នោះ ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គគ្រឹក‌គគ្រេង​សម្រាប់​ពួក​វង្ស​យូដា។ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ​សាន្ត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម