Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 24:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​ព្រះ‌មាតា ពួក​ជំនិត ពួក​អ្នក​ធំ នឹង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ក៏​ចេញ​ទៅ​គាល់​ស្តេច​បាប៊ីឡូន គឺ​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់​នោះ​ឯង ដែល​ស្តេច​បាប៊ីឡូន​ចាប់​យក​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះបាទ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា ព្រម​ទាំង​មាតា ពួក​ជំនិត និង​ពួក​មេ‌ទ័ព​របស់​ទ្រង់​ផង ចេញ​ទៅ​គាល់​ស្តេច​បាប៊ី‌ឡូន គឺ​នៅ​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រាជ្យ​ទ្រង់ ដែល​ស្តេច​បាប៊ី‌ឡូន​ចាប់​យក​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​នោះ ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហា‌តលិក ចេញ​មក​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច​ផ្ទាល់។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​នោះ ស្តេច​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​ម្តាយ ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហា‌តលឹក ចេញ​មក​សុំ​ចុះ​ចាញ់​ស្តេច​ស្រុក​បាប៊ី‌ឡូន។ ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្តេច​ផ្ទាល់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 24:12
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ីឡូន


ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​ក៏​ឡើង​មក​ដល់​ទី​ក្រុង កំពុង​ដែល​ពួក​ពល‌ទ័ព​ទ្រង់​ឡោម‌ព័ទ្ធ​នោះ


រីឯ​នៅ​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​២៧ ខែ​ផល្គុណ នោះ​អេវីល-មេរូដាក ជា​ស្តេច​ស្រុក​បាប៊ីឡូន ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ហើយ​ក៏​ប្រោស​មេត្តា ដល់​យ៉ូយ៉ា‌គីន​ជា​ស្តេច​យូដា ដោះ​ចេញ​ពី​គុក នៅ​ឆ្នាំ​នោះ​ឯង


ដល់​ថ្ងៃ​៧ ខែ​ស្រាពណ៍ គឺ​នៅ​ឆ្នាំ​ទី​១៩ ក្នុង​រាជ្យ​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ជា​មេ‌ទ័ព​ធំ​របស់​ស្តេច​បាប៊ីឡូន បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម


ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ីឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់ ឡើង​ជា​ស្តេច​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។


រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ាមីន


គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ចាប់​យេកូនាស ជា​ស្តេច​យូដា​នាំ​យក​ទៅ


ហេតុ​ដូច្នោះ​បាន​ជា​សេចក្ដី​បណ្តាសា​បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ


ចូរ​ទូល​ដល់​មហា‌ក្សត្រ នឹង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ


ព្រះ‌យេហូវ៉ា ទ្រង់​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​២​ល្អី ដាក់​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ពេល​ក្រោយ​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​ចាប់​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា នឹង​ពួក​រចនា ហើយ​ពួក​ជាង ដឹក​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ផង


នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ពី​ដំណើរ​បណ្តាជន នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទី​៤ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា (ឆ្នាំ​នោះ​ជា​ឆ្នាំ​ដំបូង នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន)


ជា​គ្រឿង​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​មិន​បាន​យក​ទៅ ក្នុង​កាល​ដែល​ចាប់​យក​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ធំ​នៃ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ផង


ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ដូច្នេះ​ថា វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ នឹង​សន្សើម​កក​នៅ​ពេល​យប់


សេដេគា ជា​បុត្រ​នៃ​យ៉ូសៀស​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​យេកូនា ជា​បុត្រ​របស់​យេហូយ៉ាគីម ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​តាំង​ឡើង​ជា​ស្តេច នៅ​ស្រុក​យូដា


រីឯ​នៅ​ថ្ងៃ​១០ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ដែល​ឈរ​នៅ​ចំពោះ​ស្តេច​បាប៊ីឡូន លោក​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡិម


នេះ​ជា​ពួក​បណ្តាជន ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់


លុះ​ដល់​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជា​ឈ្លើយ គឺ​នៅ​ថ្ងៃ​២៥​ខែ​ផល្គុណ នោះ​អេវីល-មេរ៉ូដាក ស្តេច​បាប៊ីឡូន​ក៏​លើក​មុខ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​ឡើង នៅ​ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក


រីឯ​នៅ​ថ្ងៃ​៥​ក្នុង​ខែ​នោះ​ឯង ដែល​ជា​ឆ្នាំ​ទី​៥ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ


ចូរ​សួរ​ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ​ថា តើ​ឯង​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ​អី ចូរ​ប្រាប់​គេ​ថា មើល​ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច នឹង​ពួក​ចៅហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា​មួយ​ដល់​ក្រុង​បាប៊ីឡូន


វា​កាច់​យក​លំពង់ នៅ​ចុង​បំផុត​នៃ​ដើម​នោះ យក​ទៅ​ដល់​ស្រុក​ជំនួញ ដាក់​ទៅ​ក្នុង​ទី​ក្រុង​នៃ​មនុស្ស​ជួញ​ប្រែ


មួយ​ទៀត ចូរ​ឯង​ចាប់​តាំង​ពោល​បទ​ទំនួញ​ពី​ដំណើរ​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល


ឥឡូវ​នេះ វា​ត្រូវ​ដាំ​នៅ​ទី​រហោ‌ស្ថាន​វិញ គឺ​ក្នុង​ទី​ហួត‌ហែង ហើយ​សោះ​ស្ងួត


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​យក​ឯង ហើយ​នឹង​ស្តេច​ដែល​ឯង​នឹង​តាំង​ឡើង​លើ​ឯង ទៅ​ឯ​នគរ​១​ទៀត ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​បាន​ស្គាល់ នៅ​ស្រុក​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ ហើយ​ពី​ថ្ម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម