Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 36:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ដូច្នេះ​ថា នឹង​គ្មាន​អ្នក​ណា​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សាក​សព​យេហូយ៉ាគីម​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា: គ្មាន​ពូជ‌ពង្ស​ណា​ម្នាក់​របស់​យេហូ‌យ៉ាគីម ស្នង​រាជ្យ​ស្ដេច​ដាវីឌ​ទេ។ សាក‌សព​របស់​យេហូ‌យ៉ាគីម​នឹង​ត្រូវ​គេ​ទុក​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ដូច្នេះ​ថា វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ នឹង​សន្សើម​កក​នៅ​ពេល​យប់

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា: គ្មាន​ពូជ‌ពង្ស​ណា​ម្នាក់​របស់​យេហូ‌យ៉ាគីម ស្នង​រាជ្យ​ស្ដេច​ទត​ទេ។ សាក‌សព​របស់​យេហូ‌យ៉ាគីម​នឹង​ត្រូវ​គេ​ទុក​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។

សូមមើលជំពូក ចម្លង




យេរេមា 36:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ទ្រាំទ្រ​ជា‌មួយ​ហ្វូង​សត្វ​ជា‌និច្ច គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​តែង​ត្រូវ​កម្ដៅ​ថ្ងៃ ហើយ​ពេល​យប់​ត្រូវ​រងា ភ្នែក​ខ្ញុំ​ក៏​អត់​ងងុយ​ដេក​មិន​លក់។


ប្រសិន‌បើ​អ្នក​ណា​បង្កើត​បាន​កូន​មួយរយ​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ទោះ​ជា​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង ខ្ញុំ​យល់​ថា កូន​ដែល​រលូត​កើត​មុន​កំណត់​វិសេស​ជាង​អ្នក​នោះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ៖ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចម្រើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​ស្ដេច​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ដូច​ដែល​យេហូ‌យ៉ាគីម​បាន​ធ្វើ។


គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម