Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 52:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ពួក​បណ្ដា‌ជន​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំពីរ គឺ​មាន​ពួក​យូដា​ចំនួន​បីពាន់​ម្ភៃ​បី​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ ចំនួន​៣ ០២៣​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នេះ​ជា​ពួក​បណ្តាជន ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ ចំនួន ៣០២៣​នាក់។

សូមមើលជំពូក ចម្លង




យេរេមា 52:28
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​អ្នក​ដែល​បាន​រួច​ពី​ដាវ ទ្រង់​‌នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​ក៏​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ ដរាប​ដល់​នគរ​ពើស៊ី​បាន​គ្រប់‌គ្រង​រាជ្យ​ឡើង


នេះ​ជា​ចំនួន​ប្រជា‌ជន​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​នាំ​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ពួក​គេ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ មក​កាន់​ទីក្រុង​របស់​គេ​រៀង​ៗ​ខ្លួន។


នេះ​ជា​ប្រជា‌ជននៅ​ក្នុង​អាណា​ខេត្ត ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ជា​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូនបាន​‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គឺ​មក​កាន់​ក្រុង​របស់​គេ​រៀង​ខ្លួន។


អស់​ទាំង​ទី​ក្រុង​នៅ​តំបន់​ណេកិប​នឹង​បិទ​ជិត​ហើយ ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ គេ​ត្រូវ​‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ហើយ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​នេប៊ូក្នេសា ទ្រង់​នាំ​មនុស្ស​ចំនួន​ប្រាំបីរយ​សាម​សិប​ពីរ​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ។


ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ចម្រើន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ នៅ​មុខ​ពួក​ដែល​តតាំង។


ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម