ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 34:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវ​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការសម្លាប់​យ៉ាង​សម្បើម​នៅ​ក្នុង​ស្រុក​អេដុម។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដាវ​របស់​ព្រះយេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​របស់​កូនចៀម និង​ពពែឈ្មោល ព្រមទាំង​ខ្លាញ់​ក្រលៀន​របស់​ចៀមឈ្មោល ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើ​ពិធីថ្វាយយញ្ញបូជា​នៅ​បុសរ៉ា ហើយ​មាន​ការកាប់សម្លាប់​យ៉ាងធំ​នៅ​ដែនដី​អេដំ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀមនឹង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការ​សង្ហារ​យ៉ាង​សំបើម​នៅ​ក្នុង​ស្រុក​អេដំម

សូមមើលជំពូក

អាល់គីតាប

ដាវ​របស់អុលឡោះ‌តាអាឡា​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិតអុលឡោះ‌តាអាឡា​ធ្វើ​គូរបាន​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។

សូមមើលជំពូក



អេសាយ 34:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ធ្នូ​របស់​យ៉ូណា‌ថាន​មិន​រា​ថយ​ឡើយ បើ​មិន​បាន​បង្ហូរ​ឈាម ឬ​ខ្លាញ់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ដាវ​របស់​ស្ដេច​សូល​ក៏​មិន​ដែល​ត្រឡប់​មក​វិញ ដោយ​ទទេ​ដែរ។


ពេល​បេឡា​សុគត​ទៅ ព្រះបាទ​យ៉ូបាប់ ជា​បុត្រា​សេរ៉ាស ពី​ក្រុង​បុសរ៉ា បាន​ឡើង​សោយ‌រាជ្យ​ជំនួស។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ពួក​អេដុម នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡិម​ដួល​រលំ គេ​ពោល​ថា៖ «ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រំលំ​វា​ឲ្យ​ដល់​គ្រឹះ​ទៅ!»


តែ​យើង​នឹង​ធ្វើ​ទុក្ខ​ក្រុង​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ក្រុង​យេរូសាឡិម​នឹង​បាន​ដូច​ជា​ក្រុងអើរាល ដែរ។


ពេល​ដាវ​របស់​យើង​បាន​ឆ្អែត​នៅ​លើ​មេឃ​ហើយ មើល៍ នឹង​ចុះ​មក​លើ​ស្រុក​អេដុម គឺ​លើ​សាសន៍​ដែល​យើង​បាន​ដាក់​បណ្ដាសា ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត។


តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​យើង​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។


នេះ​គឺ​យើង​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន​ជាតិ​ទាំង‌ឡាយ នៅ​ជា‌មួយ​យើង​ឡើយ យើង​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ឈាម​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក‌បំពាក់​របស់​យើង សម្លៀក‌បំពាក់​យើង​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ចុះ ឲ្យ​គេ​កាប់​សម្លាប់ ព្រោះ​ពេល​យើង​ហៅ អ្នក​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយពេល​យើង​និយាយ អ្នក​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​យើង ហើយ​បាន​រើស​យក​របស់​ដែល​យើង​មិន​ចូល​ចិត្ត​វិញ។


មាន​ពួក​ទ័ព​បំផ្លាញ​ឡើង​មក​លើ​គ្រប់​ទាំង ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ដ្បិត​ដាវ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ស៊ី ចាប់​តាំង​ពី​ចុង​ស្រុក​ម្ខាង ទៅ​ដល់​ចុង​ស្រុក​ម្ខាង ឥត​មាន​មនុស្ស​ណា​មាន​សេចក្ដី​សុខ​ឡើយ។


ឱ​ពួក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ម្ចាស់​ហ្វូង​ចៀម​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ទៅ ដ្បិត​គ្រា​ដែល​ត្រូវ​សម្លេះ និង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​បែក​ដូច​ជា​ភាជនៈ​មាន​តម្លៃ។


ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សង​សឹក ជា​ការ​សង‌សឹក​របស់​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ពួក​ខ្មាំង​សត្រូវ។ ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់ ព្រោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្បថ​នឹង​ខ្លួន​យើង​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ខូច‌បង់ ហើយ​ជា​ទី​ផ្ដាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​នឹង​ទៅ​ជា​កន្លែង​ខូច‌បង់​នៅ​អស់‌កល្ប​តទៅ»។


ពី​សាសន៍​អេដុម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ? តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ? តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ហើយ​ឬ?


ចូរ​សម្លាប់​គោ​របស់​គេ​ទាំង​អស់ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សម្លាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ។


យើង​នឹង​នាំ​គេ​ចុះ​ទៅ​ដល់​ទី​សម្លាប់ ដូច​ជា​កូន​ចៀម​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល។


គេ​សំលៀង​ដើម្បី​សម្លេះ ក៏​ខាត់​ដើម្បី​ឲ្យ​ភ្លឺ​ដូច​ផ្លេក‌បន្ទោរ តើ​ឲ្យ​យើង​អរ​សប្បាយ​ម្ដេច​បាន? អ្នក​បាន​មើល​ងាយ​ដំបង និង​អស់​ទាំង​ការប្រៀន​ប្រដៅ​ផង។


អ្នក​បាន​អរ​សប្បាយ​ពី​ដំណើរ​មត៌ក​នៃ​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​ព្រោះ​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​យើង​នឹង​ធ្វើ​ដល់​អ្នក​យ៉ាង​នោះ​ដែរ។ ឱ​ភ្នំ​សៀរ និង​ស្រុក​អេដុម​ទាំង​មូល​អើយ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


យើង​នឹង​បំពេញ​អស់​ទាំង​ភ្នំ​ដោយ​សាក‌សព​នៃ​មនុស្ស​ដែល​ត្រូវ​សម្លាប់ ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​នឹង​ដួល​នៅ​លើ​ភ្នំ​តូច នៅ​ច្រក​ភ្នំ​ហើយ​នៅ​ក្នុង​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​របស់​អ្នក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​អេដុម អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង‌ប្អូន​របស់​ខ្លួន ក៏​គ្មានចិត្ត​មេត្តា​ប្រណី​ទាល់​តែ​សោះ គេ​ចេះ​តែ​ហែក​ហួរ​តាម​កំហឹង​របស់​គេ ក៏​ចេះ​តែ​ចង​កំហឹង​ជា​ដរាប។


ចូរ​ស្ងាត់‌ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិតបង្កើយ ព្រះ‌យេហូវ៉ា​បានរៀប​ចំ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​ញែក​ភ្ញៀវ ដែល​ចូល​រួម​ជប់​លៀង​ឲ្យ​បាន​បរិសុទ្ធ។


ក៏​បាន​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល ហើយអ្នក​បាន​ផឹក​ឈាម​ទំពាំង‌បាយ​ជូរ​ដ៏​សុទ្ធ។


ប្រសិន‌បើ​យើង​សំលៀង​ដាវ​របស់​យើងដែល​ភ្លឺ‌ចាំង ហើយ​ដៃ​យើង​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌ នោះ​យើង​នឹង​សង‌សឹក​បច្ចា​មិត្ត​របស់​យើង ហើយ​នឹង​សង​អស់​អ្នកដែល​ស្អប់​យើង។