អេសាយ 34:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឯពួកទន្សោងនឹងដួលចុះជាមួយគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ក្នុងស្រុកនឹងមានឈាមដាប ហើយធូលីដីនឹងបានជោកដោយខ្លាញ់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 គោព្រៃនឹងដួលចុះជាមួយពួកគេ គោស្ទាវនឹងដួលចុះជាមួយគោបា; ទឹកដីរបស់ពួកគេនឹងផឹកឆ្អែតដោយឈាម ធូលីដីរបស់ពួកគេនឹងជោកដោយខ្លាញ់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវនឹងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដី នឹងបានជោកដោយខ្លាញ់។ សូមមើលជំពូកអាល់គីតាប7 នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ សូមមើលជំពូក |
ឯអ្នក កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ចូរប្រាប់ដល់សត្វស្លាបគ្រប់យ៉ាង និងដល់អស់ទាំងសត្វព្រៃនៅផែនដីថា ចូរមូលគ្នាមក ចូរប្រជុំគ្នាពីគ្រប់ទិស មកឯយញ្ញបូជារបស់យើង ដែលយើងធ្វើសម្រាប់អ្នករាល់គ្នា ជាយញ្ញបូជាយ៉ាងធំ នៅលើអស់ទាំងភ្នំស្រុកអ៊ីស្រាអែល ដើម្បីឲ្យអ្នកបានស៊ីសាច់ ហើយផឹកឈាម