១ របាក្សត្រ 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចាប់ពីលោកអ័ដាមរហូតដល់លោកអ័ប្រាហាំ 1 អ័ដាម សេត អេណុស 2 កៃណាន ម៉ាលេលាល យ៉ារេឌ 3 ហេណុក មធូសាឡា ឡាមេក 4 ណូអេ សិម ហាំ និងយ៉ាផែត។ 5 កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស 6 កូនរបស់កូមើរ គឺអាសក្នាស រីផាត និងតូកាម៉ា។ 7 កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម និងរ៉ូដានីម។ 8 កូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន 9 កូនរបស់គូស គឺសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់។ 10 ឯគូស បង្កើតនីមរ៉ូឌ ជាអ្នកទីមួយដែលមានអំណាចនៅផែនដី។ 11 មីសរ៉ែមបង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម 12 ពួកប៉ាទ្រូស៊ីម និងពួកកាសលូហ៊ីម (សាសន៍នោះបង្កើតពួកភីលីស្ទីន) និងពួកកាប់ថោរីម។ 13 កាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត 14 ហើយទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី 15 ពួកហេវី ពួកអើគី ពួកស៊ីនីត 16 ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។ 17 កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និងមែសេក។ 18 អើប៉ាក់សាឌបង្កើតសេឡា សេឡាបង្កើតហេប៊ើរ។ 19 ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាលេក (ព្រោះនៅជំនាន់អ្នកនោះ ផែនដីបានបែកពីគ្នា) ហើយប្អូនគាត់ឈ្មោះយ៉ុកថាន។ 20 យ៉ុកថានបង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា 21 ហាដូរ៉ាម អ៊ូសាល ឌីកឡា 22 អេបាល អ័ប៊ីម៉ែល សេបា 23 អូភារ ហាវីឡា និងយ៉ូបាប់ អ្នកទាំងនោះសុទ្ធតែជាកូនយ៉ុកថាន។ 24 សិម អើប៉ាក់សាឌ សេឡា 25 ហេប៊ើរ ផាលេក រេហ៊ូវ 26 សេរូក ណាឃរ ថេរ៉ា 27 និងអាប់រ៉ាម គឺជាអ័ប្រាហាំ។ ចាប់ពីលោកអ័ប្រាហាំរហូតដល់លោកយ៉ាកុប 28 ឯកូនរបស់លោកអ័ប្រាហាំ គឺអ៊ីសាក និងអ៊ីសម៉ាអែល។ 29 នេះជាកូនចៅរបស់គេតរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម 30 មីសម៉ា ឌូម៉ា ម៉ាសា ហាដាឌ ថេម៉ា 31 យេធើរ ណាភីស និងកេតម៉ា នោះសុទ្ធតែជាកូនចៅរបស់អ៊ីសម៉ាអែល។ 32 ឯកូនរបស់កិទូរ៉ា ជាប្រពន្ធចុងរបស់លោកអ័ប្រាហាំ នាងបង្កើតបានស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា ឯកូនរបស់យ៉ុកសាន គឺសេបា និងដេដាន់។ 33 កូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។ 34 លោកអ័ប្រាហាំបង្កើតអ៊ីសាក កូនអ៊ីសាកគឺអេសាវ និងអ៊ីស្រាអែល។ 35 កូនរបស់អេសាវគឺអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ។ 36 កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា និងអាម៉ាឡេក 37 កូនរបស់រេហួល គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ 38 កូនរបស់សៀរ គឺឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសសុន អេស៊ើរ និងឌីសសាន។ 39 កូនរបស់ឡូថាន គឺហូរី និងហោម៉ាម ឯធីមណានាងជាប្អូនរបស់ឡូថាន។ 40 កូនរបស់សូបាល គឺអាលវ៉ាន ម៉ាណាហាត់ អេបាល សេផូរ និងអូណាម ឯកូនរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ណា។ 41 កូនអ័ណា គឺឌីសសុន កូនឌីសសុន គឺហិមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។ 42 កូនរបស់អេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន ហើយកូនរបស់ឌីសសាន គឺ អ៊ូស និងអ័រ៉ាន។ 43 ស្តេចទាំងប៉ុន្មានដែលបានសោយរាជ្យនៅស្រុកអេដុម មុនដែលមានស្តេចណាសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែល គឺបេឡា ជាបុត្រាបេអ៊រ ហើយទីក្រុងរបស់ទ្រង់ឈ្មោះ ឌីនហាបា។ 44 ពេលបេឡាសុគតទៅ ព្រះបាទយ៉ូបាប់ ជាបុត្រាសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងសោយរាជ្យជំនួស។ 45 ពេលយ៉ូបាប់សុគតទៅ ព្រះបាទហ៊ូសាម ពីស្រុកសាសន៍ថេម៉ាន បានឡើងសោយរាជ្យជំនួស។ 46 ពេលហ៊ូសាមសុគតទៅ ព្រះបាទហាដាឌ ជាបុត្រាបេដាឌ បានឡើងសោយរាជ្យជំនួស។ ទីក្រុងរបស់ទ្រង់ ឈ្មោះអាវីត គឺស្តេចនេះហើយ ដែលវាយសាសន៍ម៉ាឌាននៅវាលស្រុកម៉ូអាប់។ 47 ពេលព្រះបាទហាដាឌសុគតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងសោយរាជ្យជំនួស។ 48 ពេលសាំឡាសុគតទៅ ព្រះបាទសូល ជាអ្នកស្រុករេហូបូតដែលនៅមាត់ទន្លេ នោះបានឡើងសោយរាជ្យជំនួស។ 49 ពេលព្រះបាទសូលសុគតទៅ ព្រះបាទបាល-ហាណាន់ ជាបុត្រាអ័កបោរ បានឡើងសោយរាជ្យជំនួស។ 50 ពេលបាល-ហាណាន់សុគតទៅ ព្រះបាទហាដាឌបានឡើងសោយរាជ្យជំនួស។ ទីក្រុងរបស់ទ្រង់ឈ្មោះ ប៉ាវ ហើយមហេសីព្រះនាមថា មហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់។ 51 បន្ទាប់មក ព្រះបាទហាដាឌក៏សុគតទៅដែរ។ ឯពួកមេសាសន៍អេដុម គឺធីមណា អាលវ៉ា យេថេត 52 អ័ហូលីបាម៉ា អេឡា ពីណូន 53 កេណាស ថេម៉ាន មីបសារ 54 ម៉ាកឌាល និងអ៊ីរ៉ាម ឈ្មោះទាំងនេះសុទ្ធតែជាពួកមេនៃសាសន៍អេដុម។ |
© 2016 United Bible Societies
Bible Society in Cambodia