Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 34:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ខ័ន​របស់​ព្រះ‌អម្ចាស់​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដាវ​របស់​ព្រះយេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​របស់​កូនចៀម និង​ពពែឈ្មោល ព្រមទាំង​ខ្លាញ់​ក្រលៀន​របស់​ចៀមឈ្មោល ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើ​ពិធីថ្វាយយញ្ញបូជា​នៅ​បុសរ៉ា ហើយ​មាន​ការកាប់សម្លាប់​យ៉ាងធំ​នៅ​ដែនដី​អេដំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដាវ​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការសម្លាប់​យ៉ាង​សម្បើម​នៅ​ក្នុង​ស្រុក​អេដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដាវ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀមនឹង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការ​សង្ហារ​យ៉ាង​សំបើម​នៅ​ក្នុង​ស្រុក​អេដំម

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដាវ​របស់អុលឡោះ‌តាអាឡា​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិតអុលឡោះ‌តាអាឡា​ធ្វើ​គូរបាន​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។

សូមមើលជំពូក ចម្លង




អេសាយ 34:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ធ្នូ​របស់​សម្ដេច​យ៉ូណា‌ថាន​ឥត​រេ​ថយ​ឡើយ ហើយ​ដាវ​របស់​ព្រះ‌បាទ​សូល ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។


ពេល​ព្រះ‌បាទ​បេឡា​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា ឡើង​គ្រង​រាជ្យ​ជំនួស។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន‌ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កម្ទេច​ក្រុង​នេះ​ទៅ! ចូរ​កម្ទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។


ក៏​យើង​នឹង​កម្ទេច​ក្រុង​នេះ​ចោល​ដែរ។ ពេល​នោះ​នឹង​មាន​សំឡេង​យំ​សោក សម្រែក​ថ្ងូរ ហើយ​ទីក្រុង​ទាំង​មូល​នឹង​ប្រៀប​ដូច​ជា អាសនៈ​ធ្វើ​យញ្ញ‌បូជា ។


ព្រះ‌អម្ចាស់​កំពុង​គ្រវី​ព្រះ‌ខ័ន​នៅ​លើ​មេឃ ព្រះ‌ខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុម ដើម្បី​បំផ្លាញ​ប្រជា‌ជន ដែល​ព្រះអង្គ​បាន​កាត់​ទោស​នេះ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ។


- តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា នៅ​ស្រុក​អេដុម ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច សម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា? - គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌ យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។


- ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កម្ទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវ អ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ឲ្យ​គេ​អារ-ក ដ្បិត​យើង​បាន​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេ យើង​បាន​និយាយ តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ ដែល​យើង​យល់​ថា​អាក្រក់ គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។


នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថាន ពួក​បំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។ ដាវ​របស់​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ស្រុក​នេះ ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។


ពួក​គង្វាល​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ! អ្នក​ដឹក​នាំ​ហ្វូង​ចៀម​អើយ ចូរ​ននៀល​នៅ​លើ​ដី ដ្បិត​ថ្ងៃ​ដែល​ត្រូវ​ពិឃាត​អ្នក​រាល់​គ្នា មក​ដល់​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន នឹង​ថូ​ដ៏​មាន​តម្លៃ​ដែល​ធ្លាក់​បែក។


ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជា នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។


យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជា‌ជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ‌វិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ? តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់ គំនិត​យោបល់​អស់​ហើយ​ឬ? តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?


ចូរ​សម្លាប់​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​នោះ ដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្ត‌ឃាត! ពួក​គេ​មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណ‌កម្ម មក​ដល់​ហើយ។


យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្ត‌ឃាត ដូច​ពពែ និង​ចៀម។


គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិត គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។


ដោយ​អ្នក​សប្បាយ​រីក‌រាយ​នៅ​ពេល​ឃើញ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង សោក​សង្រេង យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ខ្លួន​វេទនា​យ៉ាង​នោះ​ដែរ។ ភ្នំ​សៀរ​អើយ អ្នក និង​ស្រុក​អេដុម​ទាំង​មូល​មុខ​ជា​ត្រូវ​វិនាស។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់។


យើង​នឹង​រាយ​សាក‌សព​ពាស‌ពេញ​ភ្នំ។ អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​ភ្នំ តាម​ជ្រលង​ភ្នំ និង​តាម​ជ្រោះ​ទាំង​ប៉ុន្មាន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បងប្អូន​របស់​ខ្លួន ដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។ ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួន ហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។


ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។ ព្រះ‌អម្ចាស់​បាន​រៀបចំ​យញ្ញ‌បូជា ព្រះអង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។


គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​ឲ្យ​ពួក​គេ ពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគ គឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសាន ព្រម​ទាំង​ពពែ​ឈ្មោល ពួក​គេ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗ ហើយ​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់​ពិសា។


យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់ គឺ​យើង​តទល់​នឹង​បច្ចា‌មិត្ត​របស់​យើង ហើយ​សង‌សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម