ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
អេសាយ 23:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ដែលបានសម្រេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន ដែលនៅផែនដីផង។ ព្រះគម្ពីរខ្មែរសាកល គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលគ្រោងការនេះ ដើម្បីបន្ទាបបន្ថោកអំនួតរបស់អស់ទាំងភាពរុងរឿង ដើម្បីបន្ទាបបន្ថោកអស់ទាំងអ្នកមានយសស័ក្ដិនៅលើផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល ស្រឡាញ់កិត្តិយស និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន នៅលើផែនដីនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺព្រះយេហូវ៉ានៃពួកពលបរិវារដែលបានសំរេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួតរបស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្តាសក្តិទាំងប៉ុន្មានដែលនៅផែនដីផង អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល ស្រឡាញ់កិត្តិយស និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន នៅលើផែនដីនេះ។ |
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ
កង្កែបទាំងនោះនឹងលោតឡើងលើអ្នក លើប្រជារាស្ត្រ និងលើពួកនាម៉ឺនមន្ត្រីរបស់អ្នកទាំងអស់"»។
ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកម្ពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់នឹងត្រូវបន្ទាបវិញ។
យើងនឹងធ្វើទោសដល់លោកីយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេដែរ យើងនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក
នេះហើយជាការដែលបានសម្រេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើប្រជាជាតិទាំងអស់។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានសម្រេចនឹងធ្វើហើយ តើអ្នកណានឹងកែប្រែបាន? ព្រះហស្តព្រះអង្គបានលូកទៅហើយ តើអ្នកណានឹងបញ្ឈប់បាន?
ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងត្រូវបង្ឱនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ មកលើមនុស្សឫកខ្ពស់ និងមនុស្សមានចិត្តឆ្មើងឆ្មៃ លើអស់អ្នកដែលត្រូវបានគេលើកតម្កើង ឲ្យបន្ទាបចុះវិញ
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
ឱនាវាមកពី ស្រុកតើស៊ីសអើយ ចូរធ្វើដំណើរឆ្លងទៅស្រុករបស់អ្នកវិញចុះ នេះមិនមែនជាកន្លែងសំចត ទៀតឡើយ។
នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។
ហេតុនោះបានជាប្រជារាស្ត្ររបស់យើង បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។
ឯក្បាល គឺជាពួកអ្នកចាស់ទុំ និងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរា ដែលបង្រៀនសេចក្ដីភូតភរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលយើងនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា និងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ
បន្ទាប់មក ត្រូវថា ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានមានព្រះបន្ទូលសេចក្ដីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្ដី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ ហើយលើកតម្កើង ព្រមទាំងថ្វាយកិត្តិនាមដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ព្រះអង្គ ក៏យុត្តិធម៌ដែរ ព្រះអង្គអាចបន្ទាបអស់អ្នកដែលប្រព្រឹត្ត ដោយចិត្តអំនួត។
មើល៍ យើងនឹងធ្វើឲ្យអ្នកក្លាយជានគរមួយតូចជាងគេ ក្នុងចំណោមនគរទាំងប៉ុន្មាន គេនឹងមើលងាយអ្នកយ៉ាងខ្លាំង។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។
ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
សេចក្តីនេះស្របតាមផែនការដ៏អស់កល្ប ដែលព្រះអង្គបានសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង
ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។