Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច នោះ​ពួក​ដែល​មាន​កម្ពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់​នឹង​ត្រូវ​បន្ទាប​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​កាប់​មែកឈើ​ដោយ​ព្រះចេស្ដាដ៏អស្ចារ្យ នោះ​ដើមឈើ​មាន​កម្ពស់​ដ៏ខ្ពស់​នឹង​ត្រូវបាន​កាប់រំលំ ហើយ​ដើមឈើ​ខ្ពស់សន្លឹម​នឹង​ត្រូវបាន​បន្ទាបចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​គ្រា​នោះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​កាប់​កម្ទេច​មែក​ទាំង‌ឡាយ​ចោល ព្រះអង្គ​នឹង​ផ្ដួល​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​កាប់​ដើម​ឈើ​ដែល​នៅ​ខ្ពស់​ជាង​គេ ឲ្យ​ធ្លាក់​ចុះ​មក​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 មើល ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច នោះ​ពួក​ដែល​មាន​កំពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់ នឹង​ត្រូវ​បន្ទាប​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​កាប់​កំទេច​មែក​ទាំង‌ឡាយ​ចោល ទ្រង់​នឹង​ផ្ដួល​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​កាប់​ដើម​ឈើ​ដែល​នៅ​ខ្ពស់​ជាង​គេ ឲ្យ​ធ្លាក់​ចុះ​មក​ដី។

សូមមើលជំពូក ចម្លង




អេសាយ 10:33
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះ‌យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់។ ស្ដេច​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន​ខ្មាស ហើយ​ពេល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ។


ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ ព្រះ‌អង្គ​នឹង​យក​កាំបិត​កាត់​ទង ហើយ​កាត់​ខ្នែង​ចេញ​ដែរ។


ទោះ​បើ​ព្រៃ​ព្រឹក្សា​ត្រូវ​បំផ្លាញ​ហិន​ហោច ហើយ​ទី​ក្រុង​ត្រូវ​រលំ​អស់​រលីង​ក៏​ដោយ។


អស់​ទាំង​ជន​ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់‌ខ្ចាយ ដោយ​ព្រះ‌អង្គ​លើក​អង្គ​ទ្រង់​ឡើង។


ពេល​ទ្រង់​កំពុង​តែ​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ ជា​បុត្រ​របស់​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ា‌រ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់។


យើង​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​អ្នក គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន គេ​នឹង​កាប់​រំលំ​ដើម​តា‌ត្រៅ ដែល​ជ្រើស​រើស​របស់​អ្នក ហើយ​បោះ​ទៅ​ក្នុង​ភ្លើង


មើល៍! ពី​ដើម​ពួក​សាសន៍​អាស‌ស៊ើរ គេ​ជា​ដើម​តា‌ត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប បាំង​ម្លប់ ហើយ​ចុង​វា​ខ្ពស់​កប់​ពពក ។


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ក៏​យុត្តិ‌ធម៌​ដែរ ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត ដោយ​ចិត្ត​អំនួត។


ប៉ុន្តែ យើង​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កម្ពស់​ដូច​ដើម​តា‌ត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ នៅ​មុខ​ពួក​គេ គឺយើង​បាន​បំផ្លាញ​ទាំង​ផល​របស់​គេ​ខាង​លើ ទាំង​ឫស​របស់​គេ​នៅ​ខាង​ក្រោម។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទោះ​បើ​គេ​មាន​កម្លាំង ហើយ​មាន​គ្នា​ច្រើន​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​កន្លង​បាត់​ទៅ យើង​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ។


ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម