Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 32:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នៅ​ក្នុង​ស្រុក​របស់​ប្រជា‌រាស្ត្រ​យើង នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​អរ​សប្បាយ​នៅក្នុង​ទី​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ចំពោះ​ទឹកដី​របស់​ប្រជាជន​ខ្ញុំ​ដែល​មាន​ដុះ​បន្លា និង​អញ្ចាញ មែនហើយ ចំពោះ​អស់ទាំង​ផ្ទះ​នៃ​សេចក្ដីរីករាយ​នៅ​ទីក្រុង​ដ៏រីករាយ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​លើ​ដី​នៃ​ប្រជា‌ជន​របស់​យើង មាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា ហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះ សូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​សុភមង្គល ក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​អញ នោះ​នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លានឹង​អញ្ចាញ អើ នៅ​លើ​គ្រប់​ទាំង​ផ្ទះ​សំរាប់​ត្រេក‌អរ​នៅ​ទី​ក្រុង​ដ៏​សប្បាយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​លើ​ដី​នៃ​ប្រជា‌ជន​របស់​យើង មាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា ហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះ សូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​សុភ‌មង្គល ក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 32:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យស្រុក​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នោះ។


ឱ​អ្នក​ដែល​ពេញ​ដោយ​សម្រែក ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង ជា​តំបន់​អរ​សប្បាយ​អើយ ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចម្បាំង​ដែរ។


នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​អ្នក​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ?


គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ទេ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត របស់​គ្រប់​ទាំង​ការ​រុងរឿង​ឧត្តម ហើយ​នឹង​បន្ទាប​បណ្ដា​សក្តិ​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ផង។


នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក រក​ស្រា​ទំពាំង‌បាយ‌ជូរ អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ។


ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ។


បន្លា​នឹង​ដុះ​នៅ​ក្នុង​ព្រះ‌រាជ​ដំណាក់ ហើយ​អញ្ចាញ និង​ដំបង​យក្ខ នឹង​ដុះ​នៅ​ក្នុង​បន្ទាយ​របស់​គេ​ដែរ ស្រុក​នោះ​នឹង​ក្លាយ​ជា​ទី​លំនៅ​របស់​ឆ្កែ​ព្រៃ ហើយ​ជា​រោង​សម្រាប់​សត្វ​អូទ្រុស។


ដ្បិត​ចម្ការ​បីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផា ប៉ុណ្ណោះ។


យើង​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​យើង​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចម្ការ​នោះ​ត​ទៅ


នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សម្រាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។


ខ្ញុំ​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ។


ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ចំនួន​មួយ​ពាន់​ដើម មាន​តម្លៃ​ជា​ប្រាក់​មួយ​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សម្រាប់​អញ្ចាញ និង​បន្លា​វិញ


ចំពោះ​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ពួក​ស្តេច​សាសន៍​យូដា ដែល​ត្រូវ​រំលំ ដើម្បី​ការ​ពារ​ទាស់​នឹង​សត្រូវ​ឡើង​មក​ឡោម​ព័ទ្ធ ហើយ​ទាស់​នឹង​ដាវ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖


ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង។


ស្តេច​បាប៊ីឡូន​ក៏​ប្រហារ​ជីវិត​គេ​នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត គឺ​យ៉ាង​នោះ​ដែល​ពួក​យូដា​ត្រូវ​‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ។


ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​អំពើ​បាប​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​បំផ្លាញ​ចោល។ បន្លា និង​អញ្ចាញ​នឹង​ដុះ​ឡើង​នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​ពោល​ទៅ​កាន់​ភ្នំ​ធំ​ៗ​ថា សូម​គ្រប​បាំង​ពួក​យើង​ផង ហើយ​ពោល​ទៅ​កាន់​ភ្នំ​តូច​ៗ​ថា សូម​ធ្លាក់​មក​លើ​យើង​មក!


ពុំ​នោះ​ទេ យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ក៏​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។


ដ្បិត​មើល៍ គេ​កំពុង​គេច​ចេញ​ពី​ការ​ហិន​វិនាស តែ​សាសន៍​អេស៊ីព្ទ​នឹង​កៀរ​ប្រមូល​គេ ក្រុង​ណូព​នឹង​បញ្ចុះ​សព​គេ ឯ​គ្រឿង​ប្រាក់​ដែល​គាប់​ចិត្ត​គេ នឹងក្លាយ​ទៅ​ជា​របស់​ដើម​កន្ទេច‌អាល ហើយ​បន្លា​នឹង​ដុះ​ក្នុង​ទី​លំ‌នៅ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម