ប្រាជ្ញារបស់សាឡូម៉ូនមានលើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត និងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង។
អេសាយ 19:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេ របស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ ព្រះគម្ពីរខ្មែរសាកល ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។ តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖ “ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ គឺជាកូនចៅស្ដេចពីបុរាណ”? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា “ទូលបង្គំជាពូជអ្នកប្រាជ្ញ ជាពូជស្ដេចនៅជំនាន់ដើម”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ អាល់គីតាប ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្តេចហ្វៀរ៉អ៊ូន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានជម្រាបស្តេចហ្វៀរ៉អ៊ូនថា “ខ្ញុំជាពូជអ្នកប្រាជ្ញ ជាពូជស្តេចនៅជំនាន់ដើម”។ |
ប្រាជ្ញារបស់សាឡូម៉ូនមានលើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត និងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង។
ដូច្នេះ ស្ដេចហ៊ីរ៉ាមក៏បានថ្វាយឈើតាត្រៅ និងឈើកកោះដល់ព្រះបាទសាឡូម៉ូន តាមសេចក្ដីត្រូវការរបស់ទ្រង់
ព្រះអង្គដឹកនាំពួកអ្នកជួយគំនិតទៅខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ។
ព្រះយេហូវ៉ាធ្វើឲ្យការប្រឹក្សា របស់ជាតិសាសន៍នានា ទៅជាអសារឥតការ ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ អសារបង់។
ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។
កាលព្រះអង្គបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅស្រុកអេស៊ីព្ទ និងការអស្ចារ្យនៅទីវាលសូអានឡើយ។
កង្កែបទាំងនោះនឹងលោតឡើងលើអ្នក លើប្រជារាស្ត្រ និងលើពួកនាម៉ឺនមន្ត្រីរបស់អ្នកទាំងអស់"»។
ឯពួកចៅហ្វាយនៃក្រុងសូអាន គេបានទៅជាល្ងីល្ងើហើយ ពួកចៅហ្វាយនៃក្រុងណូព គេត្រូវបញ្ឆោត ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ បាននាំស្រុកអេស៊ីព្ទឲ្យវង្វេង។
គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្ដាលគេ ហើយយើងនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ
ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។
ដ្បិតពួកចៅហ្វាយរបស់គេសុទ្ធតែនៅក្រុងសូអាន ឯពួករាជទូតរបស់គេក៏បានមកដល់ក្រុងហានេសដែរ
យើងលើកទីសម្គាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូថ្លែងទំនាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។
ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។
នៅទីនោះ គេបានស្រែកឡើងថា៖ ផារ៉ោន ជាស្តេចអេស៊ីព្ទ ជាសូរកំទរទទេ ព្រះអង្គបានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ។
ពីសាសន៍អេដុម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ? តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬ? តើប្រាជ្ញារបស់គេបានរលាយបាត់ទៅហើយឬ?
ពួកអ្នកប្រាជ្ញត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន គេបានបោះបង់ព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញាអ្វីនៅក្នុងខ្លួន?
ចិត្តអ្នកបានស្ទួយឡើង ដោយព្រោះសេចក្ដីលម្អរបស់អ្នក អ្នកបានបង្ខូចប្រាជ្ញាអ្នក ដោយពន្លឺរស្មីរបស់អ្នក យើងបានបោះអ្នកចុះដល់ដី ព្រមទាំងដាក់នៅមុខពួកស្តេច ឲ្យគេបានពិចារណាអ្នក។
នឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសម្រេចសេចក្ដីយុត្តិធម៌ដល់ក្រុងថេបផង។
មហន្តរាយកើតមានផ្ទួនៗ ហើយក៏នឹងឮពាក្យចចាម អារាមអាក្រក់ជាបន្តបន្ទាប់ គេស្វែងរកនិមិត្តពីពួកហោរា ប៉ុន្តែ ក្រឹត្យវិន័យនឹងបាត់អស់ ហើយគ្មានការប្រឹក្សាពីចាស់ទុំទៀតដែរ។
អស់ទាំងសម្ព័ន្ធមិត្តរបស់អ្នកបានបញ្ឆោតអ្នក គេបានបណ្តេញអ្នករហូតដល់ព្រំដែន មនុស្សដែលចងស្ពានមេត្រីជាមួយអ្នក បានឈ្នះអ្នក អស់អ្នកដែលបរិភោគ អាហាររបស់អ្នក បានដាក់អន្ទាក់ចាប់អ្នក អ្នកគ្មានការយល់ដឹងអ្វីឡើយ។
នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។
ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។
លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជារបស់សាសន៍អេស៊ីព្ទ ហើយលោកពូកែទាំងការនិយាយស្ដី ពូកែទាំងការងារ។