Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 4:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ប្រាជ្ញា​របស់​សាឡូម៉ូន​មាន​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រះ‌រាជា​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ប្រាជ្ញា​របស់​សាឡូម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គាត់​មាន​ប្រាជ្ញា​ឈ្លាស‌វៃ លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 4:30
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​អ័ប្រា‌ហាំ​ក៏​បាន​ចែក​អំណោយ​ដល់​គេ​ដែរ ហើយ​កាល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ លោក​ឲ្យ​គេ​ចាក​ចេញ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។


លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​ស្រុក​ខាង​កើត។


ដូច្នេះ ព្រះបាទ​សាឡូម៉ូន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី។


លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


យើង​បាន​នឹក​ក្នុង​ចិត្ត​ថា «យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​ជាង​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​ធ្លាប់​បាន​ដឹង​ចំពោះ​ប្រាជ្ញា និង​តម្រិះ​ជា​ច្រើន»។


ហេតុ​នោះ មើល៍ យើង​នឹង​ប្រគល់​អ្នក​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​អ្នក គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​អ្នក។


ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្ដេច​សួរ​ដល់​ពួក‌គេ នោះ​ក៏​ឃើញ​ថា យុវជន​ទាំង​នោះ​ពូកែ​ជាង​ពួក​គ្រូ​មន្ត‌អាគម និង​គ្រូ​អង្គុយ​ធម៌​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នគរ​របស់​ស្ដេច មួយ​ជា​ដប់។


ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។


ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖


កាល​ព្រះ‌បាទ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ព្រះ‌អង្គ នោះ​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​មក តាម​ពេល​វេលា​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ។


លោក​បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​សាសន៍​អេស៊ីព្ទ ហើយ​លោក​ពូកែ​ទាំង​ការ​និយាយ​ស្ដី ពូកែ​ទាំង​ការ​ងារ។


គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម