ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 13:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ យើង​នឹង​ធ្វើឲ្យ​ផ្ទៃមេឃ​រញ្ជួយ ហើយ​ផែនដី​នឹង​កក្រើក​ចេញពី​កន្លែង​របស់វា ដោយសារតែ​សេចក្ដីក្ដៅក្រហាយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ថ្ងៃ​នៃ​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ខ្ញាល់​នឹង​មនុស្ស​លោក ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ខឹង​នឹង​មនុស្ស​លោក ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់។

សូមមើលជំពូក



អេសាយ 13:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ


៙ ពេល​នោះ ផែនដី​បាន​កក្រើក ហើយ​រញ្ជួយ គ្រឹះ​ភ្នំ​ទាំង​ឡាយ​ក៏​ញាប់​ញ័រ ហើយ​រំពើក​ឡើង ព្រោះ​ព្រះ‌អង្គ​ក្រោធ។


សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ បាន​គ្រប​លើ​ទូល‌បង្គំ សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ បាន​បំផ្លាញ​ទូល‌បង្គំ។


ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​តំបន់​ណេកិប​ដែរ


ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ


មើល៍ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង


ដូច្នេះ អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ។


ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង


ឯ​បណ្ដា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ។


ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា ជា​អ្នក​ល្វតល្វន់ ហើយ​ទន់​ភ្លន់​ទៀតហើយ។


ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។


ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្ដា‌ជន ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង‌ប្អូន​ខ្លួន​ទេ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​បង្កើត​ឲ្យ​មាន​ខ្យល់ ដែល​បំផ្លាញ​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​កណ្ដាល​សាសន៍ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​យើង​ដែរ។


ឱ​អ្នក​រាល់​គ្នា​ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ? សូម​ពិចា‌រណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ភ្នំ​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម ផ្ទៃ​មេឃ និង​ផែន‌ដី​កក្រើក​រំពើក តែ​ព្រះ‌យេហូវ៉ា​ជា​ជម្រក​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ជា​ទី​មាំ‌មួន​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។


«លុះ​គ្រា​ទុក្ខ​វេទនា​នោះ​កន្លង​ផុត​ភ្លាម ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក


ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។


រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​មួយ​យ៉ាង​ធំ និង​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ។ ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ចេញ​ពី​ព្រះ​វត្តមាន​របស់​ព្រះ‌អង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។