Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 34:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឯ​បណ្ដា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ចំណែកឯ​អស់ទាំង​ពលបរិវារ​នៃ​មេឃ​នឹង​រលាយសូន្យ ហើយ​ផ្ទៃមេឃ​នឹង​ត្រូវបាន​មូរទុក​ដូចជា​ក្រាំង​។ អស់ទាំង​ពលបរិវារ​នៃមេឃ​នឹង​ស្រពោនជ្រុះ ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមទំពាំងបាយជូរ និង​ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមល្វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរ ដែល​ជ្រុះ​អស់​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​បណ្តា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរ ដែល​ជ្រុះ​អស់​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 34:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ។


ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។


ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎!


ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។


ផែន‌ដី​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ប្រែ​ជា​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មានក៏​លែង​មាន​ពន្លឺ។


ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ងងឹត​សូន្យ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​លែង​ភ្លឺ​ដែរ។


«លុះ​គ្រា​ទុក្ខ​វេទនា​នោះ​កន្លង​ផុត​ភ្លាម ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក


ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។


ពាក្យ​ថា «ម្តង​ទៀត» បង្ហាញ​ឲ្យ​ឃើញ​ថា អ្វីៗ​ដែល​ត្រូវ​កក្រើក ត្រូវ​រើ​ចេញ នោះ​គឺ អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​បាន​ធន់​នៅ។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​មួយ​យ៉ាង​ធំ និង​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ។ ផែនដី និង​ផ្ទៃ​មេឃ ក៏​រត់​ចេញ​ពី​ព្រះ​វត្តមាន​របស់​ព្រះ‌អង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំមួយ ខ្ញុំ​មើល​ទៅ​ឃើញ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ព្រះ‌អាទិត្យ​ត្រឡប់​ជា​ខ្មៅ ដូច​សំពត់​រោម​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ត្រឡប់​ដូច​ជា​ឈាម


ទេវតា​ទី​បួន​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​ព្រះ‌អាទិត្យ​រង​ការ​ប៉ះ​ទង្គិច​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង​អស់​ងងឹត​មួយ​ភាគ​បី គឺ​នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម