Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ព្រះអង្គ​បាន​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​ភ័យញ័រ​។ ព្រះយេហូវ៉ា​បាន​បញ្ជា​ទាស់នឹង​កាណាន​ឲ្យ​បំផ្លាញ​បន្ទាយ​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់​បាន​លាត​ព្រះ‌ហស្ដ​ទៅ​លើ​សមុទ្រ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​នគរ​ទាំង‌ឡាយ​ញាប់​ញ័រ ព្រះអង្គ​បាន​បញ្ជា​ឲ្យ​ជន‌ជាតិ​កាណាន កម្ទេច​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ព្រះ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ទ្រង់​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន​ថា ត្រូវ​ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ‌តាអាឡា​បាន​លាត​ដៃ​ទៅ​លើ​សមុទ្រ ទ្រង់​បាន​ធ្វើ​ឲ្យ​នគរ​ទាំង‌ឡាយ​ញាប់​ញ័រ ទ្រង់​បាន​បញ្ជា​ឲ្យ​ជន‌ជាតិ​កាណាន កំទេច​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




អេសាយ 23:11
30 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដា‌សា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​បង‌ប្អូន​របស់​វា»។


សាសន៍​ទាំង​ឡាយ​ជ្រួល​ច្របល់ នគរ​នានា​ពពាក់‌ពពូន​ឡើង ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង ហើយ​ផែនដី​ក៏​រលាយ​ទៅ។


សូម​ធ្វើ​ជា​ថ្ម​ដាជ្រក​កោន​ដល់​ទូល‌បង្គំ ជា​កន្លែង​ដែល​ទូល‌បង្គំ ចូល​មក​រក​ថ្ម​ដា​នេះ​ជា‌និច្ច ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​សង្គ្រោះ​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ។


លោក​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កម្លាំង​ខ្យល់​ពី​ទិស​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​មួយ​យប់ ធ្វើ​ឲ្យ​សមុទ្រ​ទៅជា​ដី​គោក ហើយទឹក​ក៏​ញែក​ចេញ​ពី​គ្នា។


យើង​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​មួយ ដែល​ទមិឡ​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១ ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​យើង ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង។


ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។


នេះ​ហើយ​ជា​ការ​ដែល​បាន​សម្រេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើប្រជាជាតិ​ទាំង​អស់។


ឯ​ទឹក​ក្នុង​សមុទ្រ នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ


ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។


ឱ​នាវា​មក​ពី ស្រុក​តើ​ស៊ីស​អើយ ចូរ​ធ្វើ​ដំណើរ​ឆ្លងទៅ​ស្រុក​របស់​អ្នក​វិញ​ចុះ នេះ​មិន​មែន​ជា​កន្លែង​សំចត ទៀត​ឡើយ។


និង​នៅ​លើមហា​សាគរ ហើយ​កម្រៃ​របស់​អ្នក គឺ​ជា​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចម្រូត​តាម​ដង​ទន្លេ​នីល អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៃ​សាសន៍​ទាំង​នោះ។


ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ លែង​បាន​ធ្វើ​ជា​ទី​ក្រុង​ត​រៀង​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។


ហេតុ​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆេះ​ឡើង​ទាស់​នឹង​ប្រជា‌រាស្ត្រ​នៃ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម នៅ​កណ្ដាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ចេះ​តែ​លូក​មក​ទៀត។


ពេល​យើង​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ? ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប? តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ? តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ? ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ហើយ​ទន្លេ​ហួត‌ហែង​ដែរ ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។


តើ​វា​នៅ​ស្ងៀម​ម្ដេច​បាន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ហើយ គឺ​ព្រះ‌អង្គ​តម្រូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន និង​ឆ្នេរ​សមុទ្រដែរ។


សេះ​យ៉ាង​សន្ធឹក​របស់​គេ នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​អ្នក កំផែង​របស់​អ្នក​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះ និង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​អ្នក ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំផែង​ហើយ។


គេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹង​រំលំ​ប៉ម​ទាំង​ប៉ុន្មាន​ផង យើង​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រលីង


យើង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់‌ញ័រ ដោយ​ឮ​សូរ​វា​រលំ ក្នុង​កាល​ដែល​យើង​បាន​បោះ​វា ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ អស់​ទាំង​ដើម​ឈើ​នៅ​អេដែន និង​ដើម​ជ្រើស‌រើស ហើយ​ល្អ​បំផុត​នៅ​ព្រៃ​ល្បាណូន គឺ​គ្រប់​ទាំង​ដើម​ឈើ​ដែល​បឺត​ទឹក នោះ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត នៅ​ទី​ទាប​បំផុត​ក្នុង​ផែនដី


ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។


ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍ នោះ​ទី​គាប់​ចិត្ត​របស់​សាសន៍​ទាំង​ឡាយ​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​មាន​ពេញ​ដោយ​សិរី‌រុង​រឿង។


ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម និង​នៅ​ស្រុក​យូដា ត្រូវ​ញែក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទាំង​អស់ ពួក​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា នឹង​យក​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​តង្វាយ​យញ្ញ‌បូជា ហើយ​នៅ​ថ្ងៃ​នោះ នឹង​គ្មានអ្នក​លក់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទៀត​ហើយ។:៚


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖ «តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​ថា "ដំណាក់​របស់​យើង ត្រូវ​ហៅ​ថា​ជា​ដំណាក់ សម្រាប់​អស់​ទាំង​សាសន៍​អធិស្ឋាន ?" ប៉ុន្តែ អ្នក​រាល់​គ្នា​យក​ដំណាក់​នេះ ធ្វើ​ជា​រោង​ចោរ ទៅ​វិញ»។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​នេះ​ចេញ កុំ​យក​ដំណាក់​របស់​ព្រះ‌វរបិតា​ខ្ញុំ ធ្វើ​ជា​កន្លែង​ជំនួញ​ឡើយ!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម