Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មើល៍ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មើល៍! ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ផែនដី​នៅទទេ និង​ធ្វើឲ្យ​វា​វិនាស​ទៅ ហើយ​បង្វៀច​ផ្ទៃ​របស់វា ព្រមទាំង​កម្ចាត់កម្ចាយ​អ្នកដែល​រស់នៅ​លើ​វា​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​នឹង​បំផ្លាញ​ផែនដី​ឲ្យ វិនាស។ ព្រះអង្គ​នឹង​រម្លើង​ផែនដី ហើយ​កម្ចាត់‌កម្ចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មើល ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កំចាត់‌កំចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​នឹង​បំផ្លាញ​ផែនដី​ឲ្យ វិនាស។ ទ្រង់​នឹង​រំលើង​ផែនដី ហើយ​កំចាត់‌កំចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី

សូមមើលជំពូក ចម្លង




អេសាយ 24:1
45 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​វាស់​ក្រុង​យេរូ‌សាឡិម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​ខ្សែ​ប្រ‌យោល​នៃ​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ យើង​នឹង​ជូត​ក្រុង​យេរូ‌សាឡិម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង។


សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ថា "បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ


ព្រះ‌យេហូវ៉ា​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។


ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។


គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា និង​គ្រឿង​អាវុធ នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។


ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។


ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង


ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។


ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ។


អ្នក​រាល់​គ្នា​យល់​ខុស​ស្រឡះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក​ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ? បាន​ជា​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា៖ «គេ​មិន​បាន​បង្កើត​យើង​ទេ» ឬ​របស់​ដែល​គេ​សូន​ធ្វើ នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ​នោះ​ថា៖ «គេ​ឥត​មាន​តម្រិះ​យោបល់​អ្វី​ឡើយ» ដូច្នេះ។


តែ​យើង​នឹង​ធ្វើ​ទុក្ខ​ក្រុង​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ក្រុង​យេរូសាឡិម​នឹង​បាន​ដូច​ជា​ក្រុងអើរាល ដែរ។


ហើយ​ដំបង​ដែល​ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​ត្រូវ​វាយ​គេ នោះ​នឹង​ឮ​សូរ​ក្រាប់ និង​ស៊ុង​ប្រគំ​ឡើង​ជា​ដរាប ឯ​ក្នុង​គ្រប់​ទាំង​ពេល​ត​គ្នា​នោះ ព្រះ‌អង្គ​នឹង​ច្បាំង​នឹង​គេ ដោយ​ព្រះ‌ពាហុ​លើក​សម្រេច។


គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចម្ការ​ដែល​គាប់​ចិត្ត និង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល។


ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កម្លាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជម្រុះ​ស្លឹក​អស់។


ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប។ ស្រុក​នោះ​នឹង​វិនាស​ហិន​ហោច​គ្រប់​ទាំង​តំណ​មនុស្ស ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ជា​រៀង​រហូ​តតទៅ។


ព្រោះ​យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ព្រះ‌អង្គ​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់។


យើង​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ក្លាយ​ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក។


យើង​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​យើង​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចម្ការ​នោះ​ត​ទៅ


មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។


គ្រា​នោះ យ៉ូ‌ហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា ដោយ​សម្ងាត់​នៅ​ត្រង់​មីសប៉ា​ថា៖ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ ខ្ញុំ​នឹង​សម្លាប់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ តើ​ទុក​ឲ្យ​វា​មក​សម្លាប់​លោក​ធ្វើ​អ្វី? យ៉ាង​នោះ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស។


ពួក​អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ចៀម​ដែល​ត្រូវ​ប្រដេញ​កម្ចាយ ពួក​សិង្ហ​បាន​ដេញ​កម្ចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ បន្ទាប់​មក នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ។


នេប៊ូក្នេសាជា​ស្តេច​បាប៊ីឡូន​បាន​ស៊ី​បង្ហិន​ខ្ញុំ បាន​ទាំង​ជាន់​ឈ្លី បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ភាជនៈ​ទទេ បាន​លេប​ខ្ញុំ ដូច​ជា​សត្វ​សម្បើម ក៏​បាន​បំពេញ​ផ្ទៃ ដោយ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​ខ្ញុំ ហើយ​បាន​បោះ​ខ្ញុំ​ចេញ​ទៅ​ក្រៅ។


យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​បុព្វ‌បុរស​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​យើង​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។


ទី​ក្រុង​ទាំង​ឡាយ ដែល​មាន​មនុស្ស​នៅ នឹង​ត្រូវ​បំផ្លាញ ហើយ​ស្រុក​នឹង​ត្រូវ​ខូច‌បង់​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


បន្ទាប់​នោះ​ត្រូវ​ឲ្យ​យក​ថ្លាង​ទទេ ដាក់​លើ​រងើក​ភ្លើង​ឲ្យ​ក្តៅ ហើយ​ឲ្យ​លង្ហិន​បាន​ឆេះ​ទៅ ដើម្បី​ឲ្យ​គ្រឿង​ស្មោក‌គ្រោក​បាន​រលាយ​ចេញ ហើយ​ឲ្យ​ក្អែល​បាន​ឆេះ​ឲ្យ​សុស


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​ផែន‌ដី​ទាំង​មូល​បាន​រីក‌រាយ​ឡើង នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ងាត់​ជ្រងំ​វិញ។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ហិន​វិនាស ត្រូវ​គេ​មើល‌ងាយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​នៅ​ជុំ‌វិញ​អ្នក និង​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ។


មួយ​ភាគ​បី អ្នក​ត្រូវ​ដុត​នៅ​កណ្ដាល​ទី​ក្រុង នៅ​ពេល​ដែល​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​យក​ដាវ​កាប់​ក្រឡឹង​ជុំ‌វិញទី​ក្រុង ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​យើង​នឹង​ហូត​ដាវ​ដេញ​តាម​ពី​ក្រោយ។


យើង​នឹង​លូក​ដៃ​ទៅ​លើ​គេ និង​ធ្វើ​ឲ្យ​ស្រុក​គេ​ត្រូវ​ខូច‌បង់ ហើយ​ស្ងាត់‌ច្រៀប លើស​ជាង​ទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​រីបឡា ទៅ​ទៀត គឺ​នៅ​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​ផង នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


នៅ​ទី​ណា​ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​វិនាស ហើយ​ទី​ខ្ពស់ៗ​នឹង​ត្រូវ​ខូច​បង់ ដើម្បី​ឲ្យ​អាស‌នា​របស់​អ្នក​រាល់​គ្នា​ត្រូវ​អន្តរាយ ហើយ​ខូច​បង់ រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាក់​បែក ហើយ​វិនាស​អន្តរាយ អាសនា​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ត្រូវ​កាប់​រំលំ ឯ​ស្នាដៃ​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​រលាយ​បាត់​អស់​ដែរ។


ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ។


គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​យើង គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់។


ភ្នំ​ធំៗ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​រលាយ ផែន​ដី ពិភព​‌លោក​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោក​នេះ រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។


ទី​ក្រុង​នៅ​ទទេ ក៏​‌ខូច‌បង់ មនុស្ស​ក៏​រសាយ​ចិត្ត​ទៅ ជង្គង់​ប្រដំ​គ្នា គ្រប់​គ្នា​ចុក​សៀត​ចង្កេះ ហើយ​មុខ​របស់​គេ​ទាំង​អស់​គ្នា​ក៏​ស្លេក‌ស្លាំង។


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


ពេល​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសុន និង​ពួក​បង‌ប្អូន​ខ្លះ កន្ត្រាក់​នាំ​ទៅ​យក​ជូន​អាជ្ញា​ធរ​ក្រុង ដោយ​ស្រែក​ថា៖ «ពួក​អ្នក​ដែល​នាំ​ឲ្យ​ពិភព​លោក​ក្រឡាប់​ចាក់ បាន​មក​ដល់​ទី​នេះ​ហើយ


ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់​កម្ចាយ​អ្នក ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ពី​ចុង​ផែន‌ដី​ម្ខាង រហូត​ដល់​ចុង​ផែន‌ដី​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​អ្នក និង​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់។


យើង​បាន​ប្រាប់​ថា យើង​នឹង​ក​ម្ចាត់​កម្ចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ យើង​នឹង​លុប​បំបាត់​ការ​នឹក​ចាំ​អំពី​គេ ចេញ​ពី​មនុស្ស​លោក​ទៅ


ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នានា ហើយ​អ្នក​រាល់​គ្នា​នឹង​នៅ​សល់​គ្នា​តិច​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ។


យ៉ា‌កុប ជា​អ្នក​បម្រើ​របស់​ព្រះ និង​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាប​សួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម