បន្ទាប់មក លោកយ៉ាកុបបានហៅកូនៗរបស់លោកមក ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ដើម្បីពុកបានប្រាប់ឲ្យដឹងពីហេតុការណ៍ដែលត្រូវកើតឡើង ដល់កូនរាល់គ្នានៅថ្ងៃខាងមុខ។
ហេព្រើរ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។ Khmer Christian Bible ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ អាល់គីតាប គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។ |
បន្ទាប់មក លោកយ៉ាកុបបានហៅកូនៗរបស់លោកមក ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ដើម្បីពុកបានប្រាប់ឲ្យដឹងពីហេតុការណ៍ដែលត្រូវកើតឡើង ដល់កូនរាល់គ្នានៅថ្ងៃខាងមុខ។
ថ្ងៃក្រោយ ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ា នឹងតាំងឡើង ខ្ពស់លើសជាងអស់ទាំងភ្នំធំៗ ហើយបានតម្កើងឡើង ប្រសើរជាងអស់ទាំងភ្នំតូចៗ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង
យើងបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃយើងដែលបានលាតផ្ទៃមេឃ ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ។
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា នឹងមិនវិលមកវិញ ដរាបដល់ព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ នៅគ្រាចុងក្រោយបង្អស់ នោះអ្នករាល់គ្នានឹងយល់។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ដល់គ្រាក្រោយ យើងនឹងនាំពួកម៉ូអាប់ ដែលជាឈ្លើយនោះមកវិញ ទោសរបស់សាសន៍ម៉ូអាប់ចប់ត្រឹមប៉ុណ្ណេះហើយ។
អ្នកនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដូចជាពពកដែលគ្របស្រុក គឺនៅគ្រាចុងក្រោយបំផុត យើងនឹងនាំអ្នកមកទាស់នឹងស្រុកយើង ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់យើង ឱសាសន៍កុកអើយ គឺក្នុងកាលដែលយើងបានតាំងជាបរិសុទ្ធ នៅក្នុងអ្នកចំពោះភ្នែកគេ»។
ឥឡូវនេះ ខ្ញុំមកពន្យល់លោកពីហេតុការណ៍ដែលត្រូវកើតមានចំពោះប្រជាជនរបស់លោក នៅគ្រាចុងក្រោយ ដ្បិតនិមិត្តនេះសម្រាប់យូរថ្ងៃទៅខាងមុខ»។
តែមានព្រះមួយអង្គនៅស្ថានសួគ៌ ដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ហើយព្រះអង្គបានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាជ្រាបពីហេតុការណ៍ដែលត្រូវកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តដែលព្រះករុណាបានឃើញនៅពេលផ្ទំលក់ គឺដូច្នេះឯង
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
នៅថ្ងៃក្រោយ ភ្នំដែលជាទីតាំងព្រះដំណាក់របស់ព្រះយេហូវ៉ា នឹងបានតម្កើងឡើងជាកំពូលលើអស់ទាំងភ្នំធំ និងលើកឡើងខ្ពស់លើអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ
ឥឡូវនេះ មើល៍ ទូលបង្គំនឹងទៅជួបប្រជាជនរបស់ទូលបង្គំវិញ។ សូមយាងមកនេះ ទូលបង្គំសូមទូលថ្វាយព្រះករុណា អំពីការដែលប្រជាជននេះនឹងធ្វើចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។
កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!»
ប៉ុន្តែ ពេលពួកអ្នកចម្ការបានឃើញកូនប្រុសនោះ គេពិគ្រោះគ្នាថា "នេះជាកូនគ្រងមត៌កហើយ មកយើងសម្លាប់វាចោល ហើយយកមត៌ករបស់វា!"
ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ពេលនោះ មានសំឡេងមួយពីស្ថានសួគ៌មកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។
គាត់នៅមានកូនជាទីស្រឡាញ់ម្នាក់ទៀត។ ទីបំផុត គាត់ក៏ចាត់កូននោះឲ្យទៅជួបគេ ដោយគិតថា "គេនឹងគោរពកូនប្រុសខ្ញុំ"។
ប៉ុន្តែ ពួកអ្នកធ្វើចម្ការទាំងនោះនិយាយគ្នាថា "នេះជាកូនគ្រងមត៌កហើយ មកយើងសម្លាប់វាចោល ហើយមត៌កនេះនឹងក្លាយជារបស់យើង"។
ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។
ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ
ប្រសិនបើព្រះបានតម្កើងឡើងក្នុងកូនមនុស្ស នោះព្រះអង្គនឹងតម្កើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងតម្កើងកូនមនុស្សឡើងនៅពេលឆាប់ៗនេះ។
ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។
គ្រប់ទាំងអស់ដែលព្រះវរបិតាមាន ជារបស់ខ្ញុំ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំមកប្រាប់អ្នករាល់គ្នា»។
ដ្បិតព្រះអង្គបានប្រទានឲ្យព្រះរាជបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គបានប្រទានមកព្រះរាជបុត្រា។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ពេលនោះ ពួកសិស្សលោកយ៉ូហាន និងសាសន៍យូដាម្នាក់ជជែកគ្នាពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
ដ្បិតដែលព្រះវរបិតាមានជីវិតក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងអង្គទ្រង់យ៉ាងនោះដែរ
ហើយព្រះវរបិតាបានប្រទានឲ្យព្រះរាជបុត្រា មានអំណាចជំនុំជម្រះ ព្រោះព្រះអង្គជាកូនមនុស្ស។
យើងដឹងថា ព្រះបានមានព្រះបន្ទូលមកកាន់លោកម៉ូសេមែន តែអ្នកនោះ យើងមិនដឹងថាមកពីណាទេ!»
ព្រះបន្ទូល ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជនអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្ត តាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់)
"ព្រះទ្រង់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើគ្រប់មនុស្ស នោះកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងទំនាយ ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ហើយពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
តែខាងព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះ ប្រកបដោយព្រះចេស្តា ដោយព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា
ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។
គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។
តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។
ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ
ជាគម្រោងការមួយសម្រាប់ពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់នៅក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅស្ថានសួគ៌ និងអ្វីៗនៅលើផែនដី។
ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ
«ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់អ្នក ដូចជាខ្ញុំ ពីចំណោមបងប្អូនរបស់អ្នក ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ចុះ
ដ្បិតខ្ញុំដឹងថា ក្រោយខ្ញុំបានស្លាប់ទៅ អ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ នៅថ្ងៃខាងមុខ សេចក្ដីអាក្រក់នឹងធ្លាក់មកលើអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ ដោយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត»។
កាលណាអ្នកកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់អ្នក នោះនៅគ្រាចុងបំផុត អ្នកនឹងត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ។
ដ្បិតតើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «អ្នកជាកូនយើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ» ដែរឬ?
ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលអំពីព្រះរាជបុត្រាវិញថា៖ «ព្រះអង្គអើយ បល្ល័ង្កព្រះអង្គនៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ឯដំបងសុចរិត ជាដំបងរាជរបស់ព្រះអង្គ។
ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។
ធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ធំដូច្នេះ? ជាដំបូង ព្រះអម្ចាស់បានផ្សាយការសង្គ្រោះមក ហើយអស់អ្នកដែលបានឮ ក៏បានបញ្ជាក់ប្រាប់យើងដែរ។
ប៉ុន្តែ ព្រះគ្រីស្ទស្មោះត្រង់ ក្នុងឋានៈជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ព្រះអង្គ ហើយប្រសិនបើយើងកាន់ចិត្តមោះមុត និងអាងលើសេចក្តីសង្ឃឹមនេះយ៉ាងខ្ជាប់ខ្ជួន រហូតដល់ចុងបំផុត គឺយើងនេះហើយជាដំណាក់របស់ព្រះអង្គ។
ដូច្នេះ ដោយយើងមានសម្តេចសង្ឃដ៏ខ្ពង់ខ្ពស់មួយអង្គ ដែលបានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ នោះយើងត្រូវកាន់ជាប់តាមជំនឿដែលយើងប្រកាសនោះចុះ។
ទោះបើព្រះអង្គជាព្រះរាជបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្តាប់បង្គាប់ តាមរយៈការដែលព្រះអង្គរងទុក្ខលំបាក។
ដ្បិតក្រឹត្យវិន័យតែងតាំងមនុស្សឲ្យធ្វើជាសម្តេចសង្ឃ ដោយគេមានភាពទន់ខ្សោយ តែពាក្យសម្បថដែលមកក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះរាជបុត្រា ដែលគ្រប់លក្ខណ៍នៅអស់កល្បជានិច្ចវិញ។
លោកគ្មានមាតាបិតា គ្មានពង្សាវតារ ក៏គ្មានដើមកំណើត ឬចុងបញ្ចប់ឡើយ គឺមានភាពដូចជាព្រះរាជបុត្រារបស់ព្រះ ហើយនៅជាសង្ឃរហូតតទៅ។
ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា
ព្រះបានតម្រូវព្រះអង្គទុកតាំងពីមុនកំណើតពិភពលោកមក តែបានលេចមកនៅគ្រាចុងក្រោយនេះ ដោយព្រោះអ្នករាល់គ្នា។
ដោយដឹងសេចក្តីនេះជាមុនថា នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក មកចំអកមើលងាយ ហើយបណ្តោយតាមសេចក្ដីប៉ងប្រាថ្នារបស់គេ។
លោកទាំងនោះមានប្រសាសន៍មកអ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលប្រព្រឹត្តតាមតែសេចក្ដីប៉ងប្រាថ្នាដ៏ទមិឡល្មើសរបស់ខ្លួន»។