Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 48:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដល់​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់ចប់​ត្រឹម​ប៉ុណ្ណេះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​ម៉ូអាប់​ឡើង​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ការ​វិនិច្ឆ័យ​ទោស​ជន‌ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដល់​ជាន់​ក្រោយ អញ​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់​ត្រូវ​ប៉ុណ្ណេះ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​ម៉ូអាប់​ឡើង​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ការ​វិនិច្ឆ័យ​ទោស​ជន‌ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។

សូមមើលជំពូក ចម្លង




យេរេមា 48:47
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយនៅ​ទី​បំផុត ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី


នៅ​គ្រា​នោះ គេ​នឹង​នាំ​យក​តង្វាយ​មួយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ពី សាសន៍​មួយ​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្ដាល​ស្រុក​គេ គឺ​នឹង​នាំ​តង្វាយ​នោះ​មក​ដល់​ភ្នំ​ស៊ីយ៉ូន ជា​ទី​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ឯ​ការ​ជំនួញ និង​ឈ្នួល​របស់​គេ នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សម្រាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សម្រាប់​ជា​សម្លៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។


អ្នក​នោះ នឹងបោះ​ដៃ​នៅ​កណ្ដាល​ស្រុក​នោះ ដូច​ជា​គេ​បោះ​ដៃ​ហែល​ទឹក ប៉ុន្តែ ព្រះ‌យេហូវ៉ា​នឹង​បំបាក់​អំនួត​អួត​អាង​របស់​គេ ព្រម​ទាំង​ល្បិច​កល‌នៃ​ដៃ​របស់​គេ​ដែរ។


ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​អស់​អ្នក​ជិត​ខាង​ដ៏​អាក្រក់​របស់​ខ្ញុំ​ថា៖ ពួក​អ្នក​ដែល​ប៉ះ​ពាល់​មត៌ក​ដែល​យើង​បាន​ចែក​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង នោះ​មើល៍ យើង​នឹង​ដក​រំលើង​គេ​ចេញ​ពី​ស្រុក​ទៅ ហើយ​នឹង​ដក​រំលើង​ពួក​វង្ស​យូដា​ចេញ​ពី​កណ្ដាល​គេ​ដែរ។


ក្រោយ​ដែល​យើង​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​យើង​នឹង​ត្រឡប់​មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ​ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នាមក​រក​មត៌ក​របស់​គេ ហើយ​មក​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង។


សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ​ឡើយ ទាល់​តែ​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅថ្ងៃ​ខាង​មុខ អ្នក​រាល់​គ្នា​នឹង​យល់​ច្បាស់។


សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នោះ​អ្នក​រាល់​គ្នា​នឹង​យល់។


យើង​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​វា​ដែរ ក្រោយ​មក ស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ ដូច​កាល​ពី​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ ដល់​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​អេឡាំ ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ក្រោយ​យូរ​ថ្ងៃ​ទៅ នោះ​អ្នក​នឹង​បាន​តាំង​ឡើង ឯ​ដល់​ជាន់​ក្រោយ​បង្អស់ នោះ​អ្នក​នឹង​ចូល​មក​ក្នុង​ស្រុក ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​ដាវ​មក​វិញ គឺ​ដែល​បាន​ប្រមូល​ចេញ​រួច​ពី​សាសន៍​ជា​ច្រើន មក​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ជា​ស្រុក​ត្រូវ​ខូច‌បង់​នៅ​ជា‌និច្ច តែ​បាន​នាំ​ចេញ​ពី​គ្រប់​សាសន៍ គេ​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា។


ឥឡូវ​នេះ ខ្ញុំ​មក​ពន្យល់​លោក​ពីហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក នៅ​គ្រា​ចុង​ក្រោយ ដ្បិត​និមិត្ត​នេះ​សម្រាប់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ»។


ស្ដេច​នោះ​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ហើយ​សាសន៍​ជា​ច្រើន​នឹង​ត្រូវ​ដួល​ចុះ តែ​សាសន៍​ទាំង​នេះ​នឹង​បាន​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច គឺ​សាសន៍​អេដុម ម៉ូអាប់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​សំខាន់​ៗ​ក្នុង​កូន​ចៅ​អាំម៉ូន។


តែ​មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថាន‌សួគ៌ ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​ជ្រាប​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា និង​និមិត្ត​ដែល​ព្រះ​ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​លក់ គឺ​ដូច្នេះឯង


ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​វិល​មក​វិញ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហើយ​ដាវីឌ ជា​ស្តេច​របស់​គេ។ នៅ​គ្រា​ចុង​ក្រោយ គេ​នឹង​ចូល​មក​រក​ព្រះ‌យេហូវ៉ា​ទាំង​ញាប់‌ញ័រ ហើយ​មក​ទទួល​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។


ឥឡូវ​នេះ មើល៍ ទូល‌បង្គំ​នឹង​ទៅ​ជួប​ប្រជាជន​របស់​ទូល‌បង្គំ​វិញ។ សូម​យាង​មក​នេះ ទូល‌បង្គំ​សូម​ទូល​ថ្វាយ​ព្រះ‌ករុណា អំពី​ការ​ដែល​ប្រជាជន​នេះ​នឹង​ធ្វើ​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។


ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ខ្ញុំ​បាន​ស្លាប់​ទៅ អ្នក​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន ហើយ​ងាក​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ នៅ​ថ្ងៃ​ខាង​មុខ សេចក្ដី​អាក្រក់​នឹង​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ‌ខ្ញាល់ ដោយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។


កាល​ណា​អ្នក​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​អ្នក នោះ​នៅ​គ្រា​ចុង​បំផុត អ្នក​នឹង​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ហើយ​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម