Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក លោក​យ៉ាកុប​បាន​ហៅ​កូនៗ​របស់​លោក​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប​ជុំ​គ្នា ដើម្បី​ពុក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​ឡើង ដល់​កូន​រាល់​គ្នា​នៅ​ថ្ងៃ​ខាង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យ៉ាកុប​ហៅ​ពួក​កូនប្រុស​របស់គាត់​មក ហើយ​និយាយថា​៖ “ចូរ​ប្រមូលគ្នា ដើម្បីឲ្យ​យើង​ប្រាប់​ពួកឯង​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ពួកឯង នៅ​ថ្ងៃខាងមុខ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ាកុប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួប‌ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 យ៉ាកុប​ក៏​ហៅ​កូន​គាត់​ទាំង​អស់​មក​ប្រាប់​ថា ចូរ​ឯង​ប្រមូល​គ្នា​ទាំង​អស់​មក ដើម្បី​អញ​នឹង​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ដែល​នឹង​កើត​ដល់​ឯង​រាល់​គ្នា​នៅ​ជាន់​ក្រោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ាកកូប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​និយាយ​ថា៖ «ចូរ​មក​ជួប​ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:1
28 ការដាក់ឲ្យឆ្លើយតបគ្នា  

«កុំ​ប៉ះ‌ពាល់​ពួក​អ្នក​ដែលយើង បាន​ចាក់​ប្រេង​តាំងឡើយ កុំធ្វើ​បាប​ពួក​ហោរា​របស់​យើង​ឲ្យ​សោះ!»


មេត្រី​ភាព​របស់​ព្រះ‌យេហូវ៉ា គឺ​សម្រាប់​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់ សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ។


ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។


នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​បើក​សម្ដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​អំពើ​ទុច្ចរិត​នេះ នឹង​មិន​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ដរាប​ដល់​អ្នក​រាល់​គ្នា​ស្លាប់​បង់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ។


មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​បុព្វ‌បុរស​ទ្រង់​បាន​សន្សំ​ទុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​សល់​អ្វី​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ចូរ​អ្នក​ប្រជុំ​គ្នា ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់ ពី​ការ​ទាំង​នេះ​ឬ? អ្នក​មួយ​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ គេ​នឹង​សម្រេច​ដល់​ក្រុង​បាប៊ី‌ឡូន តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ


តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង​ដែល​យើង​ប្រាប់? ហើយ​តើអ្នក​ណា​បាន​ឃើញ​ព្រះ‌ពាហុ នៃ​ព្រះ‌យេហូវ៉ា​បាន​សម្ដែង?


សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ​ឡើយ ទាល់​តែ​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅថ្ងៃ​ខាង​មុខ អ្នក​រាល់​គ្នា​នឹង​យល់​ច្បាស់។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​មាន​ព្រះ​បន្ទូល​មួយ​បើក​សម្ដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេលថិ‌ស្សាសារ បាន​យល់។ ព្រះ​បន្ទូល​នោះ​ជា​សេចក្ដី​ពិត គឺ​ជា​ជម្លោះ​មួយ​យ៉ាង​ធំ។ លោក​ពិចា‌រណា​ព្រះ​បន្ទូល​នោះ ហើយ​ក៏​យល់​អត្ថន័យ​ក្នុង​និមិត្ត។


ឥឡូវ​នេះ ខ្ញុំ​មក​ពន្យល់​លោក​ពីហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក នៅ​គ្រា​ចុង​ក្រោយ ដ្បិត​និមិត្ត​នេះ​សម្រាប់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ»។


ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។


ដ្បិត​ព្រះ‌យេហូវ៉ា​មិន​ធ្វើ​អ្វី ដោយ​មិន​សម្ដែង​ការ​លាក់​កំបាំង​របស់​ព្រះ‌អង្គ ប្រាប់ពួក​ហោរា​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នោះ​ឡើយ។


នៅ​ថ្ងៃ​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​តម្កើង​ឡើង​ជា​កំពូល​លើ​អស់​ទាំង​ភ្នំ​ធំ និង​លើក​ឡើង​ខ្ពស់​លើ​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ


ឥឡូវ​នេះ មើល៍ ទូល‌បង្គំ​នឹង​ទៅ​ជួប​ប្រជាជន​របស់​ទូល‌បង្គំ​វិញ។ សូម​យាង​មក​នេះ ទូល‌បង្គំ​សូម​ទូល​ថ្វាយ​ព្រះ‌ករុណា អំពី​ការ​ដែល​ប្រជាជន​នេះ​នឹង​ធ្វើ​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។


ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ រហូត​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អម្ចាស់។


"ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។


ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជាមួយ​អ្នក ដើម្បី​ឲ្យ​គេ​បាន​ឮ ហើយ​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ


កាល​ណា​អ្នក​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​អ្នក នោះ​នៅ​គ្រា​ចុង​បំផុត អ្នក​នឹង​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ហើយ​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ។


ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស


ប៉ុន្ដែ ត្រូវ​ដឹង​ដូច្នេះ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក


ប៉ុន្តែ នៅ​គ្រា​ក្រោយ​បង្អស់​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ដោយ​សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ឲ្យ​បាន​គ្រប់​គ្រង​របស់​ទាំង​អស់ ទុក​ជា​មត៌ក ព្រម​ទាំង​បង្កើត​ពិភព‌លោក តាម​រយៈ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ។


ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន​ជានិច្ច។


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន‌សួគ៌ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​នោះ ដូច​ជា​សូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​ឡើង​មក​ណេះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​ខាង​មុខ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម