Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​បាន​គង់​នៅ​ក្នុងពិភព​លោក ហើយពិភព​លោក​កើត​មក​ដោយ​សារ​ព្រះ‌អង្គ តែ​មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រះអង្គ​គង់នៅ​ក្នុង​ពិភពលោក ហើយ​ពិភពលោក​បាន​កើតមក​តាមរយៈ​ព្រះអង្គ ប៉ុន្តែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ព្រះអង្គ​បាន​គង់​នៅ​ក្នុង​ពិភពលោក​ ហើយ​ពិភពលោក​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ប៉ុន្ដែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌បន្ទូល​បាន​គង់​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​ព្រះអង្គ ប៉ុន្តែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​បាន​គង់​ក្នុង​លោកីយ ហើយ​លោកីយ​ក៏​កើត​មក​ដោយ‌សារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បន្ទូល​នៃ​អុលឡោះ​បាន​នៅ​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​បន្ទូល​នៃ​អុលឡោះ ប៉ុន្ដែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​គាត់​ទេ។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទត​ឃើញ » ដ្បិត​នាង​ពោល​ថា៖ «នៅ​ទី​នេះ ខ្ញុំ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​ខ្ញុំ»។


ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ


កាល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ រីឯ​លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ទី​លំនៅ​របស់​លោក​វិញ។


ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ព្រះ‌អង្គ​ជា​មនុស្ស​មាន​ទុក្ខព្រួយ ហើយ​ទទួល​រង​ជំងឺ​រោគា ដូច​ជា​អ្នក​ដែល​មនុស្ស​គេច​មុខ​ចេញ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​យើង​មិន​បាន​រាប់‌អាន​ព្រះ‌អង្គ​សោះ។


ព្រះ‌វរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ​បុត្រា ក្រៅ​ពី​ព្រះ‌វរបិតា​ឡើយ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរបិតា​ដែរ មាន​តែ​ព្រះ‌រាជ​បុត្រា និង​អ្នក​ដែល​ព្រះ‌រាជ​បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បើក​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ​ប៉ុណ្ណោះ»។


ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។


គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។


គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។


ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​មិន​យល់​ដល់​ពន្លឺ​ទេ។


ឱ​ព្រះ‌វរបិតា​ដ៏​សុចរិត​អើយ មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ទូល​បង្គំ​ស្គាល់ ហើយ​អ្នក​ទាំង​នេះ​ក៏​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន។


ប៉ុន្តែ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​គេ​ថា៖ «ព្រះ‌វរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។


ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។


ដ្បិត​ដោយ​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះ​តាម​ប្រាជ្ញា​របស់​ខ្លួន ទើប​តាម​ប្រាជ្ញា​របស់​ព្រះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ​សារ​សេចក្តី​ល្ងី‌ល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ។


គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ បាន​យល់​សេចក្តី​នេះ​ឡើយ ដ្បិត​បើ​គេ​យល់​មែន នោះ​គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ដែល​ប្រកប​ដោយ​សិរីល្អ​នោះ​ទេ។


តែ​សម្រាប់​យើង យើង​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌វរបិតា ដែល​របស់​សព្វ​សារ‌ពើ​កើត​មក​ពី​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​សម្រាប់​ព្រះ‌អង្គ យើង​មាន​ព្រះ‌អម្ចាស់​តែ‌មួយ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​យើង​មាន‌ជីវិត​ក៏​ដោយ​សារ​ព្រះ‌អង្គ​ដែរ។


ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។


ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។


មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម