មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្ដាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម។
យេរេមា 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សិង្ហមួយដែលចេញពីព្រៃ នឹងសម្លាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនសម្ងំចាំនៅមុខទីក្រុងរបស់គេ អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏មានច្រើនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ មកប្រហារពួកគេ សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី ខ្លារខិនមកសម្ងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី ដ្បិតពួកគេបានបះបោរជាច្រើនដង និងក្បត់ព្រះអម្ចាស់ជាច្រើនលើកច្រើនសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសិង្ហមួយដែលចេញពីព្រៃ នឹងសំឡាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនម៉បចាំនៅមុខទីក្រុងរបស់គេ អស់អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ពីព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏បានចំរើនជាច្រើនឡើងដែរ។ អាល់គីតាប ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ មកប្រហារពួកគេ សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី ខ្លារខិនមកសំងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី ដ្បិតពួកគេបានបះបោរជាច្រើនដង និងក្បត់អុលឡោះជាច្រើនលើកច្រើនសា។ |
មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្ដាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម។
ពេលនោះ សង្ឃអែសរ៉ាឈរឡើង មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ហើយធ្វើឲ្យមានទោសកាន់តែច្រើនឡើងដល់អ៊ីស្រាអែល។
ហើយទូលថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអាម៉ាស់ ហើយខ្មាសមិនហ៊ានងើបមុខសម្លឹងទៅរកព្រះអង្គ ជាព្រះនៃទូលបង្គំទេ ព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំបានងើបឡើង ខ្ពស់ជាងក្បាលយើងខ្ញុំហើយ ឯទោសរបស់យើងខ្ញុំក៏កើនឡើង រហូតដល់ផ្ទៃមេឃដែរ។
បើកាលណាក្បាលទូលបង្គំងើបឡើង ព្រះអង្គដេញទូលបង្គំដូចជាសិង្ហ រួចព្រះអង្គសម្ដែង ព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត។
ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។
ជ្រូកចេញពីព្រៃមកឈ្មុសបំផ្លាញ ហើយអស់ទាំងសត្វនៅទីវាល ក៏ស៊ីទំពាំងបាយជូរនេះដែរ។
ពួកមេរបស់អ្នកជាពួកអ្នកបះបោរ ហើយជាមិត្តនឹងពួកចោរ។ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយ ក៏មិនដែលមកដល់គេដែរ។
ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចម្រើនជាច្រើនឡើងនៅចំពោះព្រះអង្គ ចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ អំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ យើងខ្ញុំក៏ស្គាល់អំពើទុច្ចរិតរបស់យើងខ្ញុំហើយ
ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំ ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមព្រះអង្គប្រោសមេត្តាដោយយល់ដល់ព្រះនាមព្រះអង្គ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់។
កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ បានបំផ្លាញស្រុក ឯទីក្រុងរបស់គេទាំងប៉ុន្មានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត។
តើអ្នកមិនបាននាំការនេះមកលើខ្លួនអ្នកទេឬ? ដោយអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះរបស់អ្នក ក្នុងកាលដែលព្រះអង្គ កំពុងតែនាំអ្នកតាមផ្លូវនោះ
អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
ឱតំណមនុស្សនេះអើយ ចូរមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើយើងដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬ? ហេតុអ្វីបានជាប្រជាប្រជារាស្ត្ររបស់យើងពោលថា "យើងបានផ្តាច់ចំណង ហើយយើងមិនព្រម មកឯព្រះអង្គទៀតឡើយ" ដូច្នេះ?
ព្រះអង្គបានចេញពីទីលំនៅរបស់ព្រះអង្គ ដូចជាសិង្ហ ដ្បិតស្រុករបស់គេក្លាយជាទីស្ងាត់ជ្រងំ ដោយព្រោះសេចក្ដីច្រឡោតនៃពួកជិះជាន់ និងសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
សហាយរបស់អ្នកបានភ្លេចអ្នកហើយ គេមិនរកអ្នកទៀតទេ ព្រោះយើងបានវាយអ្នកឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលអ្នក ដូចជាមនុស្សសាហាវ ព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនណាស់ បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
ហេតុអ្វីបានជាអ្នកស្រែកដោយព្រោះដំបៅអ្នកដូច្នេះ? សេចក្ដីឈឺចាប់របស់អ្នក មើលមិនជាទេ យើងបានធ្វើដល់អ្នកយ៉ាងនេះ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនពេក បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា នឹងមិនវិលមកវិញ ដរាបដល់ព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ នៅគ្រាចុងក្រោយបង្អស់ នោះអ្នករាល់គ្នានឹងយល់។
មានសត្វសិង្ហមួយបានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកអ្នក ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់អ្នក ត្រូវបែកបាក់ ចោលឥតមានអ្នកណានៅ។
មើល៍ នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះយើងនឹងតម្រូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលនឹងអាចឈរនៅមុខយើងបាន?»។
ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិម ទាំងនេះបានវង្វេងចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ? គេកាន់ខ្ជាប់តាមពាក្យបញ្ឆោត ហើយមិនព្រមវិលមកវិញទេ។
ឯសត្វកុកដែលហើរលើអាកាសក៏ស្គាល់រដូវវាដែរ ឯលលក និងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែប្រជារាស្ត្ររបស់យើង គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។
ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ពួកខ្មាំងសត្រូវមានសេចក្ដីចម្រើន ដ្បិតព្រះយេហូវ៉ាបានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅមុខពួកដែលតតាំង។
អ្នកបានធ្វើកន្លែងសំខាន់នោះ នៅគ្រប់ច្រកផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលម្អរបស់អ្នកទៅទីខ្ពើមឆ្អើមវិញ អ្នកបានបើកជើងទទួលគ្រប់ប្រុសៗដែលដើរមកតាមនោះ ហើយបានចម្រើនការកំផិតរបស់អ្នកជាច្រើន។
ពួកចៅហ្វាយនៅកណ្ដាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកម្ចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកម្រៃទុច្ចរិត។
ប៉ុន្តែ វាចេះតែចម្រើនការពេស្យារបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើពេស្យានៅក្នុងស្រុកអេស៊ីព្ទនោះ
សត្វទីមួយមានរាងដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី។ ពេលខ្ញុំតាមមើល ខ្ញុំឃើញគេដកស្លាបវា ហើយគេលើកវាឡើងផុតពីដី ក៏ដាក់ឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។
ក្រោយមក ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀតមានសណ្ឋានជាខ្លារខិន នៅលើខ្នងវាមានស្លាបបួន ជាស្លាបសត្វហើរ វាមានក្បាលបួនដែរ ហើយគេឲ្យអំណាចគ្រប់គ្រងដល់វា។
ដ្បិតយើងនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចជាសិង្ហស្ទាវដល់ពូជពង្សយូដា។ យើង គឺយើងនេះហើយនឹងហែកគេ រួចចេញទៅបាត់ យើងនឹងពាំយកគេទៅ ឥតមានអ្នកណាអាចជួយឲ្យរួចបានឡើយ។
ឯសេះរបស់គេលឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេសម្រុកចូលដោយឥតញញើត ពួកពលសេះរបស់គេមកពីឆ្ងាយ លឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
ពួកមន្ត្រីនៅកណ្ដាលក្រុងនេះ សុទ្ធតែជាសិង្ហដែលគ្រហឹម ពួកចៅក្រមរបស់គេជាឆ្កែព្រៃ ដែលរកស៊ីនៅពេលល្ងាច ដែលមិនទុកអ្វីឲ្យនៅរហូតដល់ព្រឹកឡើយ។
ឥឡូវនេះ មើល៍! អ្នករាល់គ្នាជាពូជរបស់មនុស្សបាប បានងើបឡើង ហើយចង់ធ្វើតាមឪពុករបស់អ្នករាល់គ្នា ដើម្បីបង្កើនសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា ទាស់នឹងសាសន៍អ៊ីស្រាអែល ឲ្យកាន់តែក្តៅឡើងថែមទៀត!
សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។