Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 25:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ព្រះ‌អង្គ​បាន​ចេញ​ពី​ទី​លំនៅ​របស់​ព្រះ‌អង្គ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ​ក្លាយ​ជា​ទី​ស្ងាត់​ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​ជិះ​ជាន់ និង​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ព្រះអង្គ​បោះ​បង់​ចោល​ស្រុក​របស់​ព្រះអង្គ ដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វា ដ្បិត​ព្រះ‌អម្ចាស់​បាន​កម្ទេច​ស្រុក​នេះ ឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​ព្រះ‌ពិរោធ ដ៏​ខ្លាំង​របស់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់‌ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ នឹង​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ទ្រង់​បោះ​បង់​ចោល​ស្រុក​របស់​ទ្រង់ ដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វា ដ្បិត​អុលឡោះ‌តាអាឡា​បាន​កំទេច​ស្រុក​នេះ ឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​កំហឹង ដ៏​ខ្លាំង​របស់​ទ្រង់ ឥត​ត្រា​ប្រណី​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 25:38
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ពន្លា​របស់​ព្រះ‌អង្គស្ថិត​នៅ​ក្រុង​សាឡិម ព្រះ​ដំណាក់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។


មាន​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ ទំពាំង‌បាយ‌ជូរ​របស់​យើង គេ​បាន​ជាន់​ឈ្លី​ដី ដែល​ជា​ចំណែក​របស់​យើង គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​យើងពេញ​ចិត្ត ទៅ​ជា​ទី​ខូច‌អស់​ហើយ។


គេ​បាន​សាប‌ព្រោះ​ស្រូវ​សាលី តែ​ច្រូត​បាន​បន្លា​វិញ គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ ហើយ​គេ​នឹង​ត្រូវ​ខ្មាស ចំពោះ​ផល​របស់​គេ​ដែរ ដោយ​ព្រោះ​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។


ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​អស់​ចិត​សិប​ឆ្នាំ។


ដូច្នេះ ចូរ​ថ្លែងទំនាយ​តាម​ពាក្យ​ទាំង​នេះ​ទាស់​នឹង​គេ ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​បព្ចោញ​ព្រះ‌សូរ‌សៀង ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃ‌លែង​ទាស់​នឹង​ក្រោល​ព្រះ‌អង្គ ក៏​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សម្រែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ


មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។


មើល៍ នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​យើង​នឹង​តម្រូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​យើង​បាន?»។


ដូច្នេះ សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សម្លាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​សម្ងំ​ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច​ខ្ទី ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា​ថយ​របស់​គេ ក៏​មាន​ច្រើន​ដែរ។


ត្រូវ​កាត់​អ្នក​ដែល​សាប‌ព្រោះ និង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចម្រូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។


មើល៍! ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​យើង​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​យើង​បាន?


គេ​នឹង​ដើរ​ជាប់​តាម​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​គ្រហឹម​ដូច​ជា​សិង្ហ ពេល​ព្រះ‌អង្គ​គ្រហឹម ពួក​កូន​របស់​ព្រះ‌អង្គ​នឹង​រត់​មក ពី​ទិស​ខាង​លិច​ទាំង​ញាប់‌ញ័រ។


ដ្បិត​យើង​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រាអិម ហើយ​ដូច​ជា​សិង្ហ​ស្ទាវ​ដល់​ពូជ‌ពង្ស​យូដា។ យើង គឺ​យើង​នេះ​ហើយ​នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ យើង​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​បាន​ឡើយ។


ដោយ​ហេតុ​នេះ តើ​ស្រុក​មិន​ញាប់‌ញ័រ ហើយ​គ្រប់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក តើ​មិន​សោយ​សោក​ទេ​ឬ? អើ ស្រុក​នេះ​ទាំង​មូល​នឹង​ឡើង​លិច​ដូច​ទន្លេ​ធំ និង​ចម្រើន​ដី ហើយ​ស្រោច‌ស្រព រួច​ស្រក​ទៅ​វិញ ដូច​ជា​ទន្លេ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។


ពេល​នោះ ឃើញ​ទេវតា​ដែល​ពោល​មក​ខ្ញុំ ចេញ​ទៅ ហើយ​ទេវតា​មួយ​ទៀត​បាន​មក​ជួប​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម