Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឥឡូវនេះ មើល៍! អ្នក​រាល់​គ្នា​ជា​ពូជ​របស់​មនុស្ស​បាប បាន​ងើប​ឡើង ហើយ​ចង់​ធ្វើ​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា ដើម្បី​បង្កើន​សេចក្ដី‌ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ឲ្យ​កាន់​តែ​ក្តៅ​ឡើង​ថែម​ទៀត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​មើល ឯង​រាល់​គ្នា​បាន​កើត​ឡើង ជា​ដំណាង​នៃ​ឪពុក​ឯង ជា​ពួក​មនុស្ស​មាន​បាប ដែល​ចំរើន​កាន់​តែ​ច្រើន​ឡើង ចង់​តែ​បន្ថែម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​រឹង‌រឹត‌តែ​ក្តៅ​ឡើង ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យអុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តែ​ខ្លាំង​ឬ?

សូមមើលជំពូក ចម្លង




ជន‌គណនា 32:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អ័ដាម​មាន​អាយុ​មួយ​រយ​សាម​សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ​មាន​លក្ខណៈ​ដូច​លោក តាម​រូប​ភាព​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា "សេត"។


កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។


ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​នាំ​ពួក​ឈ្លើយ​ចូល​មក​ក្នុង​ស្រុក​នេះ​ទេ ដ្បិត​អ្នក​រាល់​គ្នា​គិត​ធ្វើ​ការ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ទោស​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​បន្ថែម​ការ​នេះ​មក​លើ​អំពើ​បាប និង​ការ​រំលង​របស់​យើង​រាល់​គ្នា​ទៀត ដ្បិត​ទោស​របស់​យើង​ធ្ងន់​ណាស់​ហើយ ក៏​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​សហ័ស​គ្រប​លើ​ពួក​អ៊ីស្រា‌អែល​ដែរ»។


ពេល​នោះ សង្ឃ​អែសរ៉ា​ឈរ​ឡើង មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​ធ្វើ​ឲ្យ​មាន​ទោស​កាន់​តែ​ច្រើន​ឡើង​ដល់​អ៊ីស្រា‌អែល។


តើ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា មិន​បាន​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ​នៃ​យើង​មិន​បាន​នាំ​អស់​ទាំង​សេចក្ដី​អា‌ក្រក់​នេះ​មក​លើ​យើង និង​មក​លើ​ទី​ក្រុង​នេះ​ទេ​ឬ? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បង្អាប់​ថ្ងៃ​សប្ប័ទ ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ ធ្លាក់​មក​លើ​ពួក​អ៊ីស្រា‌អែល​ថែម​ទៀត»។


តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន? គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ។


គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។


ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ។


តើ​អ្នក​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា? អ្នក​ហា​មាត់​ចំអក ហើយ​លៀន​អណ្ដាត​ឲ្យ​អ្នក​ណា? តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ?


ប៉ុន្តែ កូន​ចៅ​ទាំង​នោះ​រឹង​ចចេស​នឹង​យើង​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​យើង​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ គេ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង ដូច្នេះ យើង​បាន​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​នឹង​សម្រេច​សេចក្ដី​កំហឹង​របស់​យើង​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន។


ដ្បិត​បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​មិន​ព្រម​ធ្វើ​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ទុក​គេ​ចោល​ឲ្យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ត​ទៅ​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អស់​នេះ​ត្រូវ​វិនាស»។


ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ​ដែល​បុព្វ‌បុរសអ្នក​រាល់​គ្នា​បាន​ធ្វើ​នោះហើយ ដ្បិត​អ្នក​ទាំង​នោះ​បាន​សម្លាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ដែរ។


អ្នក​រាល់​គ្នា​ចេះ​តែ​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ខ្ញុំ បាន​ស្គាល់​អ្នក​រាល់​គ្នា​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម