Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ខ្ញុំ​នឹង​ទៅ​រក​ពួក​អ្នក​ធំ ហើយ​និយាយ​ជា‌មួយ​ពួក​គេ​វិញ ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម ហើយ​ផ្តាច់​ចំណង​ចេញហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​គួរ​តែ​ទៅ​រក​ពួក​អ្នក​ធំ​វិញ ដើម្បី​និយាយ​ជា​មួយ​ពួក​គេ អ្នក​ទាំង​នោះ​ពិត​ជា​ស្គាល់​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​ខ្លួន។ ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​ព្រះអង្គ ដូច​អ្នក​តូច‌តាច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ខ្ញុំ​នឹង​ទៅ​ឯ​ពួក​អ្នក​ធំ ហើយ​និយាយ​នឹង​គេ​វិញ ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ​ពិត ប៉ុន្តែអ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម ហើយ​ផ្តាច់​ចំណង​ចេញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​គួរ​តែ​ទៅ​រក​ពួក​អ្នក​ធំ​វិញ ដើម្បី​និយាយ​ជា​មួយ​ពួក​គេ អ្នក​ទាំង​នោះ​ពិត​ជា​ស្គាល់​មាគ៌ា​របស់អុលឡោះ‌តាអាឡា ហើយ​ស្គាល់​ហ៊ូកុំ​នៃ​ម្ចាស់​របស់​ខ្លួន។ ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​ទ្រង់ ដូច​អ្នក​តូច‌តាច​ដែរ។

សូមមើលជំពូក ចម្លង




យេរេមា 5:5
25 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត អស់​ទាំង​មេ​នៃ​ពួក​សង្ឃ និង​ពួក​បណ្ដា‌ជន ក៏​ប្រព្រឹត្ត​រំលង​យ៉ាង​ខ្លាំង តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ គេ​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡិម។


កាល​លោក​ម៉ូសេ​ឃើញ​ថា ប្រជា‌ជន​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ (ដ្បិត​លោក​អើរ៉ុន​បានបណ្ដោយ​ឲ្យ​គេ​ផ្ដាច់​សេចក្ដី​បង្ខាំង ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​មើល​ងាយ)


ពួក​មេ​របស់​អ្នក​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​មិត្ត​នឹង​ពួក​ចោរ។ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។


តាំង​ពី​យូរ​មក​ហើយ អ្នក​បាន​បំបាក់​នឹមរបស់ខ្លួន ហើយ​បាន​ផ្តាច់​ចំណង​អ្នក​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បម្រើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​អ្នក​បាន​ផិត​ក្បត់​នឹង​យើង។


ឱ​តំណ​មនុស្ស​នេះ​អើយ ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា "យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ" ដូច្នេះ?


សហាយ​របស់​អ្នក​បាន​ភ្លេច​អ្នក​ហើយ គេ​មិន​រក​អ្នក​ទៀត​ទេ ព្រោះ​យើង​បាន​វាយ​អ្នក​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​សាហាវ ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ណាស់ បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។


ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា​ទៅ​ដល់​សង្ឃ គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ។


ឯ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​ក៏​ស្គាល់​រដូវ​វា​ដែរ ឯ​លលក និង​ត្រចៀក‌កាំ ហើយ​ក្រៀល ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ តែ​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គេ​ដំឡើង​អណ្ដាត​ដូច​ជា​ធ្នូ សម្រាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចម្រើន​កម្លាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សម្រាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​ហើយ​មួយ​ទៀត ហើយ​គេ​មិន​ស្គាល់​យើង​ទេ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ គឺ​មនុស្ស​ទាំង​នេះ​ហើយ​ដែល​គិត‌គូរ​បង្កើត​ការ​ទុច្ចរិត ហើយ​ទូន្មាន​សេចក្ដី​អាក្រក់​នៅ​ក្នុង​ទី​ក្រុង​នេះ


ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ អ្នក​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ជាន់​ឈ្លី​មនុស្ស​កម្សត់​ទុគ៌ត ក៏​ពោល​ទៅ​ចៅ​ហ្វាយ​របស់​ខ្លួន​ថា "យក​មក៍ ឲ្យ​យើង​បាន​ផឹក​ជា‌មួយ​គ្នា!"


វេទនា​ដល់​អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​អស់​អ្នក​ដែល​រស់ យ៉ាង​សុខ‌សាន្ត​នៅ​លើ​ភ្នំ​សាម៉ារី ជា​ពួក​អ្នក​ប្រ​មុខ​នៃ​ជាតិ​សាសន៍​ដ៏​សំខាន់​ជាង​គេ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ​ពឹង​ផ្អែក!


ពួក​កំពូល​លើ​គេ​តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ថ្លែងទំនាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ"។


ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ណាស់


ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​តំណាង​ម្នាក់​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា "យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​សោយ​រាជ្យ​លើ​យើង​ទេ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម