យេរេមា 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។ សូមមើលជំពូកអាល់គីតាប19 ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាអម្ចាស់ នៃពិភពទាំងមូល។ សូមមើលជំពូក |
យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា ទៅជាការយំសោក ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ទៅជាពាក្យទំនួញ។ យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។ យើងនឹងធ្វើឲ្យមានការយំសោក ដូចគេយំសោកនឹងកូនតែមួយ ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាមិនកោតខ្លាចដល់យើងទេឬ? តើអ្នករាល់គ្នាមិនញាប់ញ័រនៅចំពោះយើងទេឬ? ដែលយើងបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តិនៅជានិច្ច ដើម្បីមិនឲ្យហូររំលង ហើយទោះបើរលកបោកមាត់ច្រាំង គង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ
គ្រានោះ ហោរាសេម៉ាយ៉ាបានមកគាល់ព្រះបាទរេហូបោម និងជួបពួកមេដឹកនាំរបស់ជនជាតិយូដា ដែលបានជួបជុំគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "អ្នករាល់គ្នាបានបោះបង់ចោលយើង ហេតុនោះបានជាយើងទុកអ្នករាល់គ្នាចោល នៅក្នុងកណ្ដាប់ដៃស៊ីសាក"»។
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។