Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាបាគុក 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​សេះ​របស់​គេ​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ​សម្រុក​ចូល​ដោយ​ឥត​ញញើត ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំរុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។

សូមមើលជំពូក ចម្លង




ហាបាគុក 1:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា។


គេ​នឹង​រួម​ចិត្ត​គ្នា​ឆាប​ចុះ​ទៅ​លើ​ស្មា សាសន៍​ភីលី‌ស្ទីន​នៅ​ទិស​ខាង​លិច ក៏​នឹង​ប្លន់​ពួក​អ្នក​នៅ​ស្រុក​ខាង​កើត​ជា‌មួយ​គ្នា គេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​សាសន៍​អេដុម នឹង​សាសន៍​ម៉ូអាប់ ឯ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ស្តាប់​បង្គាប់​គេ​ដែរ។


មើល៍! អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចម្បាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ​ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! ខ្មាំង​សត្រូវ​នឹង​ហើរ​មក​ដូច​ជា​ឥន្ទ្រី ហើយ​ត្រដាង​ស្លាប​ពី​លើ​ស្រុក​ម៉ូអាប់។


ដូច្នេះ សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សម្លាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​សម្ងំ​ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច​ខ្ទី ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា​ថយ​របស់​គេ ក៏​មាន​ច្រើន​ដែរ។


គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា​ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​តម្រៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​អ្នក​ហើយ។


ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័ស ជាង​ឥន្ទ្រី​នៅ​លើ​អាកាស​ទៅ​ទៀត គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន។


«ចូរ​សួរ​ដល់​ពួក​វង្ស​រឹង​ចចេស​នោះ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ? ចូរ​ប្រាប់​គេ​ថា ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា‌មួយ​ដល់​ក្រុង​បាប៊ី‌ឡូន។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌ ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន កាច់​យក​ចុង​ដើម​តា‌ត្រៅ​មួយ


ជើង​សេះ​របស់​គេ​នឹង​ជាន់​កម្ទេច ផ្លូវទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​សម្លាប់​ជន​ជាតិ​អ្នក​ដោយ​ដាវ ឯ​អស់​ទាំង​បង្គោល​ថ្ម​នៃ​កម្លាំង​អ្នក នឹង​ត្រូវ​រំលំ​ដល់​ដី។


ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​របស់​អ្នក​ចុះ! មាន​សត្រូវ​បោះ​ពួយដូច​ឥន្ទ្រី មក​លើ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​បំពាន លើ​សេចក្ដី​សញ្ញា​របស់​យើង ហើយ​បះ​បោរ​ប្រឆាំង​នឹង​ច្បាប់​របស់​យើង។


ស្តេច​របស់​គេ​នឹក​រក​អ្នក​ណា ដែល​ស្ទាត់​ជំនាញ​ក្នុង​ពល‌ទ័ព តែ​គេ​ដើរ​ទៅ​ទាំង​ចំពប់​ជើង គេ​ប្រញាប់‌ប្រញាល់​ឡើង​ទៅ​កំផែង​ក្រុង រួច​ក៏​រៀបចំ​ប្រដាប់​បាំង​ខ្លួន។


ពួក​មន្ត្រី​នៅ​កណ្ដាល​ក្រុង​នេះ សុទ្ធ​តែ​ជា​សិង្ហ​ដែល​គ្រហឹម ពួក​ចៅ‌ក្រម​របស់​គេ​ជា​ឆ្កែ​ព្រៃ ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ដែល​មិន​ទុក​អ្វី​ឲ្យ​នៅ​រហូត​ដល់​ព្រឹក​ឡើយ។


សាក​សព​នៅ​ទី​ណា ត្មាត​នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ »។


នោះ​គេ​ទូល​សួរ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​នៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «សាកសព​នៅ​កន្លែង​ណា ត្មាត​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ»។


ព្រះ‌យេហូវ៉ា​នឹង​នាំ​សាសន៍​មួយ​ពី​ចម្ងាយ គឺ​ពី​ចុង​ផែន‌ដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​អ្នក​ស្តាប់​ភាសា​គេ​មិន​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម