ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោដប់ពីរនឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ លោកអេលីយ៉ាក៏ដើរតម្រង់ទៅរកគាត់ ហើយបោះក្រមាទៅលើគាត់។
និក្ខមនំ 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន លោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់យេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន នោះលោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថានរហូតដល់ភ្នំព្រះ គឺជាភ្នំហូរែប អាល់គីតាប ម៉ូសាឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់គាត់ និងជាអ៊ីមុាំនៅស្រុកម៉ាឌាន។ ម៉ូសានាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់អុលឡោះ។ |
ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោដប់ពីរនឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ លោកអេលីយ៉ាក៏ដើរតម្រង់ទៅរកគាត់ ហើយបោះក្រមាទៅលើគាត់។
លោកក៏ក្រោកឡើង បរិភោគទៅ ហើយដោយសារកម្លាំងដែលបានពីអាហារនោះ លោកក៏ដើរទៅអស់សែសិបថ្ងៃសែសិបយប់ បានទៅដល់ភ្នំហោរែប ជាភ្នំនៃព្រះ។
៙ គេបានធ្វើរូបកូនគោនៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលោហធាតុ។
មើល៍ យើងនឹងឈរទីនោះនៅមុខអ្នក នៅលើថ្មដាហូរែប អ្នកត្រូវវាយថ្មនោះ ហើយទឹកនឹងហូរចេញមកឲ្យប្រជាជនផឹក»។ លោកម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល។
លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេយកតង្វាយដុត និងយញ្ញបូជាថ្វាយដល់ព្រះ ហើយលោកអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយឪពុកក្មេករបស់លោកម៉ូសេនៅចំពោះព្រះដែរ។
ហើយរៀបចំខ្លួនជាស្រេចសម្រាប់ថ្ងៃទីបី ដ្បិតនៅថ្ងៃទីបីនោះ ព្រះយេហូវ៉ានឹងយាងចុះមកលើភ្នំស៊ីណាយ ឲ្យប្រជាជនទាំងអស់ឃើញ។
គេធ្វើដំណើរចេញពីរេផិឌីម មកដល់ទីរហោស្ថានស៊ីណាយ ហើយនាំគ្នាបោះជំរំក្នុងទីរហោស្ថាន។ ពួកអ៊ីស្រាអែលបានបោះជំរំនៅទីនោះ នៅពីមុខភ្នំ។
បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា
រីឯសង្ឃដែលនៅស្រុកម៉ាឌាននោះ មានកូនស្រីប្រាំពីរនាក់ ហើយនាងទាំងនោះនាំគ្នាមកដងទឹក ចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
កាលនាងទាំងនោះទៅជួបរេហួលជាឪពុក លោកក៏សួរថា៖ «ម្តេចបានជាកូនត្រឡប់មកផ្ទះឆាប់ម៉្លេះថ្ងៃនេះ?»
លោកម៉ូសេក៏ព្រមនៅជាមួយលោករេហួល ហើយលោករេហួលលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យធ្វើជាប្រពន្ធរបស់លោកម៉ូសេ។
ដូច្នេះ លោកម៉ូសេក៏ក្រោកឡើងទៅជាមួយយ៉ូស្វេ ជាជំនួយការរបស់លោក ហើយលោកម៉ូសេឡើងទៅលើភ្នំរបស់ព្រះ។
ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក កាលណាអ្នកបាននាំគេចេញពីស្រុកអេស៊ីព្ទ អ្នករាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ ហើយនេះជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ»។
ដូច្នេះ កូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលម្អចេញពីខ្លួន ចាប់ពីពេលចាកចេញពីភ្នំហូរែបតទៅ។
លោកម៉ូសេក៏ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅរកបងប្អូនខ្ញុំនៅស្រុកអេស៊ីព្ទវិញ ដើម្បីឲ្យដឹងថាពួកគេនៅរស់ឬយ៉ាងណា?» លោកយេត្រូមានប្រសាសន៍មកកាន់លោកម៉ូសេថា៖ «ចូរទៅដោយសុខសាន្តចុះ!»។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកអើរ៉ុនថា៖ «ចូរទៅជួបម៉ូសេនៅទីរហោស្ថាន»។ លោកក៏ទៅ បានជួបគ្នានៅភ្នំរបស់ព្រះ ហើយថើបគ្នា។
នេះជាពាក្យរបស់ហោរាអេម៉ុស ជាម្នាក់ក្នុងចំណោមពួកគង្វាលនៅត្កូអា ជាសេចក្ដីដែលលោកបានឃើញពីដំណើរស្រុកអ៊ីស្រាអែល នៅក្នុងរជ្ជកាលព្រះបាទអូសៀស ស្តេចស្រុកយូដា និងក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល គឺពីរឆ្នាំ មុនរញ្ជួយផែនដី។
ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ហូបាប់ ជាកូនរបស់រេហួល សាសន៍ម៉ាឌាន ដែលត្រូវជាឪពុកក្មេកលោកម៉ូសេថា៖ «ពួកយើងធ្វើដំណើរឆ្ពោះទៅកន្លែងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "យើងនឹងឲ្យស្រុកនេះដល់អ្នករាល់គ្នា"។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងប្រព្រឹត្តចំពោះបងយ៉ាងល្អ ដ្បិតព្រះយេហូវ៉ាបានសន្យាយ៉ាងល្អដល់សាសន៍អ៊ីស្រាអែល»។
ដូច្នេះ គេក៏ចេញពីភ្នំរបស់ព្រះយេហូវ៉ា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ ទាំងមានហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ានៅខាងមុខគេរយៈពេលបីថ្ងៃនោះ ដើម្បីរកកន្លែងឲ្យគេឈប់សម្រាក
នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។
លុះសែសិបឆ្នាំក្រោយមក ទេវតារបស់ព្រះអម្ចាស់លេចឲ្យលោកឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាមួយ នៅទីរហោស្ថានភ្នំស៊ីណាយ។
(ចាប់ពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះមានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ)។
«ព្រះយេហូវ៉ាជាព្រះនៃយើង មានព្រះបន្ទូលមកយើងនៅភ្នំហោរែបថា "អ្នករាល់គ្នាបានស្នាក់នៅភ្នំនេះយូរល្មមហើយ។
គឺពីថ្ងៃដែលអ្នកបានឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅភ្នំហោរែប ពេលព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រមូលបណ្ដាជនឲ្យមកជួបយើង ដ្បិតយើងនឹងឲ្យគេឮអស់ទាំងពាក្យរបស់យើង ដើម្បីឲ្យគេរៀនកោតខ្លាចយើង នៅគ្រប់មួយជីវិតដែលគេរស់នៅលើផែនដី ហើយឲ្យគេបានបង្រៀនដល់កូនចៅរបស់ខ្លួនដែរ"។
រីឯហេប៊ើរជាសាសន៍កែន បានបែកចេញពីពួកសាសន៍កែន គេជាកូនចៅរបស់ហូបាប់ ឪពុកក្មេករបស់លោកម៉ូសេ។ គាត់បានមកបោះជំរំក្បែរដើមម៉ៃសាក់ នៅស្អាណានីម ដែលនៅជិតកេដេស។
ហើយសួរថា៖ «តើកូនរបស់អ្នកមកអស់ហើយឬនៅ?» គាត់ឆ្លើយថា៖ «នៅមានកូនពៅមួយទៀត វាកំពុងតែឃ្វាលចៀម» លោកមានប្រសាសន៍ទៅអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ»។