Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 19:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គេ​ធ្វើ​ដំណើរ​ចេញ​ពី​រេផិឌីម មក​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​នាំ​គ្នា​បោះ​ជំរំ​ក្នុង​ទី​រហោ‌ស្ថាន។ ពួក​អ៊ីស្រា‌អែល​បាន​បោះ​ជំរំ​នៅ​ទី​នោះ នៅ​ពី​មុខ​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​គេ​ចេញ​ពី​រេផិ‌ឌីម​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីណៃ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ ទល់​មុខ​នឹង​ភ្នំ​ស៊ីណៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គេ​បាន​ចេញ​ពី​រេផិឌីម​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​នាំ​គ្នា​ដំឡើង​ត្រសាល​នៅ​ទី​នោះ គេ​តាំង​ទី​លំនៅ ក្នុង​ទី​រហោ‌ស្ថាន​ទល់​មុខ​នឹង​ភ្នំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​គេ​ចេញ​ពី​រេផិ‌ឌីម​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីណៃ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ ទល់​មុខ​នឹង​ភ្នំ​ស៊ីណៃ។

សូមមើលជំពូក ចម្លង




និក្ខមនំ 19:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ចាក​ចេញ​ពី​ទី‌រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។ គេ​បោះ​ជំរំ​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ផឹក​សោះ។


សាសន៍​អាម៉ាឡេក​នាំ​គ្នា​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​រេផិឌីម។


លោក​យេត្រូ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ និង​កូន​ទាំង​ពីរ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​ម៉ូសេ ក៏​នាំ​គ្នា​មក​រក​លោក​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ។


កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ជា‌មួយ​អ្នក កាល​ណា​អ្នក​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​រាល់​គ្នា​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ ហើយ​នេះ​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។


នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖


គេ​ចេញ​ពី​រេផិឌីម មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ។


លុះ​សែសិប​ឆ្នាំ​ក្រោយ​មក ទេវតា​របស់​ព្រះ‌អម្ចាស់​លេច​ឲ្យ​លោក​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​មួយ នៅ​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ។


លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​រហោ‌ស្ថាន ជាមួយ​ទេវតាដែល​ថ្លែង​មក​កាន់​លោកនៅ​ភ្នំ​ស៊ី‌ណាយ និង​ជា‌មួយ​បុព្វ‌បុរស​របស់​យើង។ លោក​បាន​ទទួល​ព្រះ‌បន្ទូល​រស់ យក​មក​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។


នេះ​ជា​ការ​ប្រៀប​ធៀប ស្ត្រី​ទាំង​ពីរ​នេះ​ជា​គំរូ​នៃ​សេចក្ដី​សញ្ញា​ពីរ មួយ​នៅ​ភ្នំ​ស៊ី‌ណាយ ដែល​បង្កើត​កូន​ជា​បាវ​បម្រើ នោះ​គឺ​នាង​ហាកា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម