Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង​នៅ​ភ្នំ​ហោរែប​ថា "អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ភ្នំ​នេះ​យូរ​ល្មម​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ភ្នំ​ហោរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ត្រង់​ភ្នំ​ហោរែប​ថា ឯង​រាល់​គ្នា​បាន​នៅ​ភ្នំ​នេះ​ល្មម​ប៉ុណ្ណេះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង មាន​បន្ទូល​មក​យើង នៅ​ភ្នំ​ហោរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ យើង​នឹង​ឈរ​ទី​នោះ​នៅ​មុខ​អ្នក នៅ​លើ​ថ្ម​ដា​ហូរែប អ្នក​ត្រូវ​វាយ​ថ្ម​នោះ ហើយ​ទឹក​នឹង​ហូរ​ចេញ​មក​ឲ្យ​ប្រជា‌ជន​ផឹក»។ លោក​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។


កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។


ទោះ​ជា​រយៈ​ពេល​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​យូរ​ជាង​នេះ​ក្ដី ដរាប​ណា​ពពក​បន្ត​នៅ​ពី​លើ​រោង​ឧបោសថ ស្ថិត​ជាប់​នៅ​ទី​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បន្ត​នៅ​តែ​ក្នុង​ជំរំ មិន​ចេញ​ដំណើរ​ឡើយ តែ​វេលា​ណា​ដែល​ពពក​អណ្ដែត​ឡើង នោះ​ទើប​គេ​ចេញ​ដំណើរ។


នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា៖


ដូច​អ្នក​បាន​ទូល​សូម​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃជួប​ជុំ​គ្នា​នោះ​ថា "សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់"។


ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង បាន​តាំង​សញ្ញា​នឹង​យើង​នៅ​ភ្នំ​ហោរែប។


នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ អ្នក​រាល់​គ្នា​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី‌ក្រោធ ហើយ​ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​អ្នករាល់​គ្នា​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម