Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 10:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ គេ​ក៏​ចេញ​ពី​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទាំង​មាន​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៅ​ខាង​មុខ​គេ​រយៈ​ពេល​បី​ថ្ងៃ​នោះ ដើម្បី​រក​កន្លែង​ឲ្យ​គេ​ឈប់​សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំ​របស់​ព្រះ‌អម្ចាស់ ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សម្រាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 គេ​ក៏​ចេញ​ពី​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​ទៅ​អស់​៣​ថ្ងៃ ហើយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ក៏​ទៅ​មុខ​គេ​ទាំង​៣​ថ្ងៃ​នោះ ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​គេ​ឈប់​សំរាក

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំ​របស់អុលឡោះ‌តាអាឡា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សម្រាក។

សូមមើលជំពូក ចម្លង




ជន‌គណនា 10:33
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ យើង​បាន​ស្បថទាំង​កំហឹង របស់​យើង​ថា «ពួក‌គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក របស់​យើង​ឡើយ»។


បន្ទាប់​មក លោក​ម៉ូសេ​ក៏​ឡើង​ទៅ​ជួប​ព្រះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា


កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។


នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន​ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា៖ "នេះ​នែ​ជា​សេចក្ដី​សម្រាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សម្រាក​ចុះ នេះ​ជា​ទី​លំ‌ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ"


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង តើ​អ្នក​រាល់​គ្នា​នឹង​សង់​វិហារ​បែប​ណា​ឲ្យ​យើង? តើ​មាន​កន្លែង​ណា​ជា​ទី​សម្រាក​សម្រាប់​យើង?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក នោះ​គេ​នឹង​លែង​និយាយពី​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ទៀត​ហើយ ហិប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ពួក​ជន​ដែល​សល់​នៅ​ពី​ដាវ គឺ​ជា​ពួក​អ៊ីស្រា‌អែល គេ​បាន​ប្រកប​ដោយ​គុណ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​យើង​ទៅ​ប្រោស ឲ្យ​បាន​សេចក្ដី​សម្រាក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ដើ​រ​តាម​ផ្លូវ​នោះ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ។


នៅ​ថ្ងៃ​នោះ យើង​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់។


ពេល​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​តាម​ដំណាក់ៗ ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។


ដែល​ព្រះ‌អង្គ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ដើម្បី​រក​ទី​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ និង​ដោយ​ពពក​នៅ​ពេល​ថ្ងៃ សម្រាប់​បង្ហាញ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ"»។


«ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ចំហៀង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ដើម្បី​ឲ្យ​គម្ពីរ​នេះ​បាន​នៅ​ទី​នោះ ទុក​ជា​បន្ទាល់​ទាស់​នឹង​អ្នក។


ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​ថ្ម​នៃ​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​នៅ​លើ​ភ្នំ​អស់សែសិប​ថ្ងៃសែ​សិប​យប់ ឥត​មាន​បរិ‌ភោគ​អាហារ ឬ​ផឹក​ទឹក​សោះ។


សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា


អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ ពេល​ហិប​នៃ​សេចក្ដី​សញ្ញា​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទឹក​ទន្លេ​យ័រ​ដាន់​ត្រូវ​បាន​កាត់​ផ្តាច់។ ដូច្នេះ ថ្ម​ទាំង​នេះ​នឹង​បាន​ជាទី​រំឭក​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​រហូត​ត​ទៅ»។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា (ដ្បិត​គ្រា​នោះ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៅ​ទី​នោះ


នៅ​ពេល​ពួក​ពល​ទាហាន​បាន​ចូល​មក​ក្នុង​ទី​តាំង​វិញ នោះ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាយ​ឲ្យ​យើង​បរាជ័យ​នៅ​មុខ​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​នៅ​កណ្ដាល​ពួក​យើង ដើម្បី​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម