Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ពួកគាត់​ធ្វើ​កូនគោ​មួយ​នៅ​ភ្នំហោរែប ពួកគាត់​ថ្វាយបង្គំ​រូបសិត​មួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លង្ហិន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ត្រង់​ភ្នំ​ហោរែប ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​រូប​សិត​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លង្ហិន​នោះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​ជា​ពេល​ដែល​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មាស​មួយ ហើយ​ពោល​ថា "នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ" ហើយ​គេ​បាន​ប្រមាថ​ព្រះ‌អង្គ​យ៉ាង​ណា​ក្តី


ពេល​ប្រជា‌ជន​ឃើញ​ថា លោក​ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ ពួក‌គេ​ប្រមូល​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយពោល​ថា៖ «សូម​លោក​ឆ្លាក់​ធ្វើ​ព្រះ​ឲ្យ​យើង​ខ្ញុំ ដើម្បី​នាំ​មុខ​យើង​ខ្ញុំ ដ្បិត​លោក​ម៉ូសេ​ជា​អ្នក​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​ខ្ញុំ​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ»។


ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​ចាត់​គ្រោះ​កាច​មក​លើ​ប្រជា‌ជន ព្រោះ​ពួក‌គេ​បាន​ធ្វើ​រូប​កូន​គោ​ដែល​លោក​អើរ៉ុន​បាន​សិត​ឲ្យ។


នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​មួយ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយនឹង​ស្នាដៃ​របស់​ខ្លួន។


កុំ​ថ្វាយ‌បង្គំ​រូប​ព្រះ ដូច​ជា​ពួក​លោក​ខ្លះ​ឲ្យ​សោះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ប្រជា‌ជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ»


ដ្បិតខ្ញុំ​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដីក្រេវ​ក្រោធ​ដែល​ព្រះ‌យេហូវ៉ា​អត់​ទ្រាំ​នឹង​អ្នក​រាល់​គ្នា រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់គ្នា។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ​សណ្ដាប់​ខ្ញុំ​នៅ​វេលា​នោះ។


ពេល​នោះ ខ្ញុំ​បាន​យក​រូប​កូន​គោ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​អ្នក​រាល់​គ្នា ទៅ​ដុត​កម្ទេច​នឹង​ភ្លើង ហើយ​កិន​ឲ្យ​ម៉ដ្ត​ដូច​ធូលី រួច​បាច​ធូលី​នោះ​ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ។


នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ អ្នក​រាល់​គ្នា​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី‌ក្រោធ ហើយ​ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​អ្នករាល់​គ្នា​ជា​ខ្លាំង រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម