Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 (ចាប់​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចាប់​ពី​ភ្នំ​ហោរែប​រហូត​ដល់​កាដេស-‌បារនា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចាប់​ពី​ភ្នំ​ហោរែប រហូត​ដល់​កាដេស–បារណា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម


មើល៍ យើង​នឹង​ឈរ​ទី​នោះ​នៅ​មុខ​អ្នក នៅ​លើ​ថ្ម​ដា​ហូរែប អ្នក​ត្រូវ​វាយ​ថ្ម​នោះ ហើយ​ទឹក​នឹង​ហូរ​ចេញ​មក​ឲ្យ​ប្រជា‌ជន​ផឹក»។ លោក​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។


កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។


ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​មក​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​កួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​តង្វាយ​ផល​ដំបូង។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​ប្រជា‌ជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា។


ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


ពួក​ឪពុក​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ​ឯង នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាត់​គេ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​នោះ។


«បន្ទាប់​មក យើង​ក៏​ចេញ​ដំណើរ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ស្ញែង‌ខ្លាច​នោះ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រហូត​ដល់​យើង​មក​ដល់​កាដេស-បារនា។


ពេល​នោះ សាសន៍​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ភ្នំ ក៏​ចេញ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ហោម៉ា។


«បន្ទាប់​មក ពួក​យើង​បាន​ធ្វើ​ដំណើរ​វិល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម វិញ ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ពួក​យើង​ដើរ​ព័ទ្ធ​ជុំវិញ​ភ្នំ​សៀរ​អស់​ជា​ច្រើន​ថ្ងៃ។


ហើយ​បង្គាប់​ប្រជា‌ជន​ថា អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​ដែន​ដី​របស់​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ស្រុក​សៀរ ហើយ​គេ​នឹង​ខ្លាច​អ្នក​រាល់​គ្នា។ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន


ដូច្នេះ ពួក​យើង​បាន​ដើរ​បង្ហួស​ពី​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​នៅ​ស្រុក​សៀរ វាង​ឆ្ងាយ​ពី​ផ្លូវ​អារ៉ាបា ពី​អេឡាត និង​អេស៊ាន-គេប៊ើ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់​វិញ។


កាល​ព្រះ‌យេហូវ៉ា​បាន​ចាត់​អ្នក​ពី​កាដេស-បារនា ដោយ​ព្រះ‌បន្ទូល​ថា "ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​បាន​ប្រគល់ឲ្យអ្នក​រាល់​គ្នា​ចុះ" នោះ​អ្នក​រាល់​គ្នា​បាន​បះ‌បោរ​ទាស់​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៀត ហើយ​មិន​បាន​ជឿ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ​សោះ។


គ្រា​នោះ ពួក​កូន​ចៅ​យូដា​នាំ​គ្នា​ចូល​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីល‌កាល។ លោក​កាលែប​ជា​កូន​លោក​យេភូនេ ជា​ពួក​កេណាស មាន​ប្រសាសន៍មកកាន់​លោកយ៉ូស្វេ​ថា៖ «លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​កាដេស-បារនា​ហើយ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម