Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 24:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ជា‌មួយ​យ៉ូស្វេ ជា​ជំនួយ​ការ​របស់​លោក ហើយ​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​លោក​យ៉ូស្វេ ជា​សហការី​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ម៉ូសេ នឹង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ម៉ូសា​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​អុលឡោះជា​មួយ​យ៉ូស្វេ ជា​សហ‌ការី​របស់​គាត់។

សូមមើលជំពូក ចម្លង




និក្ខមនំ 24:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌សាម៉ា​បង្កើត​នុន នុន​បង្កើត​យ៉ូស្វេ។


លោក​យេត្រូ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ និង​កូន​ទាំង​ពីរ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​ម៉ូសេ ក៏​នាំ​គ្នា​មក​រក​លោក​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ។


បន្ទាប់​មក លោក​ម៉ូសេ​ក៏​ឡើង​ទៅ​ជួប​ព្រះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា


កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។


កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​ប្រជា‌ជន​ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ គាត់​ក៏​ជម្រាប​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សូរ​ចម្បាំង​នៅ​ក្នុង​ជំរំ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ទល់​មុខគ្នា ដូច​មនុស្ស​និយាយ​ជា‌មួយ​មិត្ត​សម្លាញ់។ បន្ទាប់​មក លោក​វិល​ត្រឡប់​មក​ឯ​ជំរំ​វិញ តែ​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំលោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជួប​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន»។ លោក​ក៏​ទៅ បាន​ជួប​គ្នា​នៅ​ភ្នំ​របស់​ព្រះ ហើយ​ថើប​គ្នា។


ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ដែល​ជា​អ្នក​ជំនួយ​របស់​លោក​ម៉ូសេ តាំង​ពី​កំលោះ​មក ពោល​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ!»


ក្រោយ​ពី​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ជា​អ្នកជំនួយ​របស់​លោក​ម៉ូសេ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម