Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 19:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​រក​អេលី‌សេ ជា​កូន​សាផាត ឃើញ​កំពុង​តែ​ភ្ជួរ មាន​គោ​ដប់ពីរ​នឹម​ភ្ជួរ​នៅ​ខាង​មុខ​គាត់ គឺ​គាត់​ដែល​ភ្ជួរ​ដោយ​នឹម​ក្រោយ​បង្អស់ នៅ​ខណៈ​នោះ លោក​អេលីយ៉ា​ក៏​ដើរ​តម្រង់​ទៅ​រក​គាត់ ហើយ​បោះ​ក្រមា​ទៅ​លើ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​អេលីយ៉ា​ចាក​ចេញ​ពី​ទី​នោះ​ទៅ ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលីយ៉ា​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​រក​អេលី‌សេ ជា​កូន​សាផាត ឃើញ​កំពុង​តែ​ភ្ជួរ មាន​គោ​១២​នឹម​ភ្ជួរ​នៅ​ខាង​មុខ​គាត់ គឺ​គាត់​ដែល​ភ្ជួរ​ដោយ​នឹម​ក្រោយ​បង្អស់ នៅ​ខណ​នោះ អេលីយ៉ា​ក៏​ដើរ​ដំរង់​ទៅ​ឯ​គាត់ ហើយ​បោះ​ក្រមា​ខ្លួន​ទៅ​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អេលី‌យ៉េស​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ជួប​នឹង​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត​កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ អេលី‌យ៉ាសាក់​ភ្ជួរ​ក្រោយ​គេ​បង្អស់។ អេលី‌យ៉េស​ចូល ទៅ​ជិត​អេលី‌យ៉ាសាក់ រួច​ដោះ​អាវ​ធំ​របស់​គាត់​បោះ​ទៅ​លើ​អេលី‌យ៉ាសាក់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 19:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អេលីយ៉ា​បាន​ឮ​ហើយ លោក​យក​ក្រមា​ឃ្លុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង មាន​ឮ​សំឡេង​មក​ដល់​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ?»


បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង។


ពេល​នោះ លោក​អេលីយ៉ា​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​ពីរ​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក។


កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។


ពេល​នោះ អេម៉ុស​ឆ្លើយ​តប​ទៅ​អ័ម៉ាស៊ា​ថា៖ «ខ្ញុំ​មិន​មែន​ជា​ហោរា ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ គឺ​ជា​អ្នក​ឃ្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ។


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ទៅ​ថ្លែង​ទំនាយ​ប្រាប់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"។


គឺ​អ្នក​នោះ​នឹង​និយាយ​ថា "ខ្ញុំ​មិន​មែន​ជា​ហោរា​ទេ ខ្ញុំ​ជា​អ្នក​ធ្វើ​ស្រែ ដ្បិត​ខ្ញុំ​ជាប់​ជាអ្នក​បម្រើ​គេ​តាំង​ពី​ក្មេង​មក "។


ត្រូវ​គេចោល​សម្លាប់​នឹងដុំ​ថ្ម ត្រូវ​គេ​អារ​ផ្ដាច់​ជា​ពីរ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​ដើរ​រសាត់​អណ្ដែត​ទាំង​ស្លៀក​ស្បែក​ចៀម ស្បែក​ពពែ ត្រូវ​ខ្វះ​ខាត​សព្វ​គ្រប់ ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប។


គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ាបាន​មក​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​អំបូរ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន​របស់​លោក កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន។


ខណៈ​នោះ ស្ដេច​សូល​កំពុង​កៀង​ហ្វូង​គោ​មក​ពី​វាល ក៏​សួរ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​យំ​ដូច្នេះ?» គេ​ក៏​ជម្រាប​លោក​សព្វ​គ្រប់​តាម​ពាក្យ​របស់​អ្នក​ស្រុក​យ៉ា‌បេស។


ទ្រង់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​មាន​រូប​រាង​ដូច​ម្តេច?»។ គាត់​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ឃ្លុំ​អាវ​ឡើង​មក»។ នោះ​ស្តេច​សូល​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម