ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹង ដូចជាបុព្វបុរសគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ។
ទំនុកតម្កើង 78:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។ អាល់គីតាប ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងអុលឡោះ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងទ្រង់នោះឡើយ។ |
ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹង ដូចជាបុព្វបុរសគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះរបស់គេដែរ។
ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ព្រោះទ្រង់មិនបានតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
ប៉ុន្តែ ឃើញមានសេចក្ដីល្អខ្លះនៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់បង្គោលសក្ការៈ ទាំងប៉ុន្មានចេញពីស្រុកទៅ ហើយបានតាំងព្រះហឫទ័យស្វែងរកព្រះពិតវិញ»។
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃបុព្វបុរសគេនៅឡើយដែរ។
«សូមព្រះយេហូវ៉ាប្រកបដោយព្រះគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ទោះបើមិនបានសម្អាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ»។
អ្នករាល់គ្នាកុំធ្វើដូចជាពួកឪពុក និងពួកបងប្អូនអ្នករាល់គ្នា ដែលរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ បានជាព្រះអង្គបោះបង់គេឲ្យត្រូវវិងស៊ុង ដូចជាអ្នករាល់គ្នាបានឃើញស្រាប់នោះឡើយ។
កាលនៅស្រុកអេស៊ីព្ទ បុព្វបុរសរបស់យើងខ្ញុំ មិនបានពិចារណាអំពីការដ៏អស្ចារ្យ របស់ព្រះអង្គទេ ក៏មិនបាននឹកចាំពីព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គដែរ គឺគេបានបះបោរនៅមាត់សមុទ្រ គឺនៅសមុទ្រក្រហម ។
ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។
ចិត្តរបស់គេមិនទៀងចំពោះព្រះអង្គទេ ហើយក៏មិនស្មោះត្រង់ ចំពោះសេចក្ដីសញ្ញាព្រះអង្គដែរ។
ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ នៅក្នុងទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ នៅទីហួតហែង!
៙ ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរទាស់នឹងព្រះអង្គ មិនបានកាន់តាមបញ្ញត្តិរបស់ព្រះអង្គឡើយ
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងបានឃើញហើយថា ប្រជាជននេះជាមនុស្សក្បាលរឹង។
ចូរឡើងទៅឯស្រុកមួយដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ តែយើងមិនឡើងទៅកណ្ដាលអ្នករាល់គ្នាទេ ក្រែងយើងធ្វើឲ្យអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតអ្នករាល់គ្នាជាមនុស្សក្បាលរឹង»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា អ្នករាល់គ្នាជាមនុស្សក្បាលរឹង បើយើងទៅកណ្ដាលអ្នករាល់គ្នាតែមួយភ្លែត នោះយើងនឹងធ្វើឲ្យអ្នករាល់គ្នាវិនាសមិនខាន។ ដូច្នេះ ចូរដោះគ្រឿងលម្អពីខ្លួនអ្នករាល់គ្នាចេញ ដើម្បីឲ្យយើងដឹងថា ត្រូវធ្វើយ៉ាងណាជាមួយអ្នករាល់គ្នា»។
លោកទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែន សូមព្រះអម្ចាស់យាងទៅកណ្ដាលយើងខ្ញុំ ដ្បិតប្រជាជនទាំងនេះមានក្បាលរឹង សូមអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំ សូមទទួលយើងខ្ញុំជាមត៌ករបស់ព្រះអង្គ»។
ដ្បិតជនជាតិនេះចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅដែលមិនព្រមផ្ចង់ចិត្ត ស្តាប់ក្រឹត្យវិន័យ របស់ព្រះយេហូវ៉ាទេ
យើងបានប្រាប់ដល់កូនចៅគេ នៅទីរហោស្ថានថា កុំដើរតាមច្បាប់របស់បុព្វបុរសអ្នករាល់គ្នា ឬកាន់តាមបញ្ញត្តិរបស់គេ ឬធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់គេឡើយ។
តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។
ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច
ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ!
ដ្បិតខ្ញុំស្គាល់ចិត្តបះបោរ និងចិត្តរឹងរូសរបស់អ្នកហើយ។ មើល៍ កាលខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចុះចំណង់បើថ្ងៃក្រោយដែលខ្ញុំស្លាប់ទៅ តើនឹងលើសជាងអម្បាលម៉ានទៅទៀត!
ចំណែកឯអ្នករាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នោះបានរស់នៅរហូតមកដល់សព្វថ្ងៃ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំទៀតថា "យើងបានរំពឹងមើលឃើញថា ប្រជាជននេះសុទ្ធតែជាមនុស្សមានចិត្តរឹងរូស។
អ្នករាល់គ្នាចេះតែបះបោរទាស់នឹងព្រះយេហូវ៉ាជានិច្ច តាំងតែពីខ្ញុំ បានស្គាល់អ្នករាល់គ្នាមក។
ពួកគេទៅជួបពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង នៅស្រុកកាឡាដ ហើយប្រាប់គេថា៖
គេប្រព្រឹត្តនឹងអ្នក ដូចជាបានប្រព្រឹត្តនឹងយើង ចាប់តាំងពីថ្ងៃដែលយើងបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក រហូតដល់ថ្ងៃនេះដែរ គឺគេបានបោះបង់ចោលយើង បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ។