Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 78:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ ឯ​កូន​ចៅ​អេប្រាអិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ គេ​បាន​ដក​ថយ​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 កូនចៅ​អេប្រាអិម​ជា​ខ្មាន់ធ្នូ​ដែល​បំពាក់អាវុធ បាន​បកក្រោយវិញ​នៅ​ថ្ងៃ​នៃ​សង្គ្រាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ៙ ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ គេ​បាន​បែរ​ខ្នង​នៅ​ថ្ងៃ​សឹក​សង្គ្រាម

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចំបាំង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 78:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​សុទ្ធ​តែ​មាន​ធ្នូ ហើយ​ស្ទាត់​បាញ់​ព្រួញ និង​គ្រួស ទាំង​ដៃ​ឆ្វេង ទាំង​ដៃ​ស្តាំ​ផង ជា​ជំនួរ​វង្ស​របស់​បង‌ប្អូន​ស្ដេច​សូល ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។


គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។


គាត់​ទូលព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី»។


ពួក​អ៊ីស្រា‌អែល​ត្រូវបក​មក​ច្បាំង​វិញ។ ពួក​បេនយ៉ាមីន​ចាប់​ផ្ដើម​វាយ​សម្លាប់​ពួក​អ៊ីស្រា‌អែល អស់​ប្រមាណ​ជា​សាម​សិប​នាក់ ហើយ​គេ​នឹក​គិត​ថា៖ «គេ​ប្រាកដ​ជា​បាក់​ទ័ព​ដូច​ក្នុង​ចម្បាំង​លើក​មុន​ដែរ»។


កាអាល​ជា​កូន​អេបេឌ​ពោល​ឡើង​ថា៖ «តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណា ហើយ​ពួក​យើង​នៅ​ស៊ីគែម​នេះ​ជា​អ្នក​ណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់? តើ​គាត់​មិន​មែន​ជា​កូន​របស់​យេរូ-បាល ហើយ​សេប៊ុល​មិន​មែន​ជា​តំណាង​របស់​គាត់​ទេ​ឬ? ចូរ​បម្រើ​មនុស្ស​របស់​ហាម៉ោរ ដែល​ជា​ឪពុក​របស់​ស៊ីគែម​វិញ ហេតុ​អី​បាន​ជា​យើង​ត្រូវ​បម្រើ​អ័ប៊ី‌ម៉្មា‌ឡិច?


ពួក​ភីលី‌ស្ទីន​បាន​ចូល​ប្រយុទ្ធ​នឹង​ពួក​អ៊ីស្រា‌អែល ឯ​ពួក​អ៊ីស្រា‌អែល​ក៏​រត់​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលី‌ស្ទីន ហើយ​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន​បាន​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។


ដូច្នេះ ពួក​ភីលី‌ស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់ រត់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​បី​ម៉ឺន​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម